បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

លោក គួច អាឡិច

លោក គួច អាឡិច

សមាជិកក្រុមប្រឹក្សាភិបាល

លោក គួច អាឡិច បច្ចុប្បន្នគឺជាសមាជិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោក​បាន​ចាប់​ផ្តើម​បម្រើ​ការ​ក្នុង​នាម​ជា​អនុ​ប្រធាន​ប្រតិបតិ្ត​ក្រុមហ៊ុនក្នុង​ខែ​កញ្ញា ឆ្នាំ២០០៩។

មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក​បាន​បង្កើត​និង​គ្រប់គ្រង​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចាប់​ពី​ឆ្នាំ១៩៩១ ដល់​ឆ្នាំ​១៩៩៤ ហើយ​ចាប់​ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៩ លោក​ក៏​បាន​បង្កើត​អាជីវកម្ម​ចំណី​អាហារ និង​ផ្គត់ផ្គង់​នៅ​សហរដ្ឋអាមេរិក។

នៅខែ សីហា ឆ្នាំ២០០៦ លោកបានចូលរួមវិនិយោគទុនលើក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាមួយនឹងឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត  គួច ម៉េងលី ។ លើសពីនេះ លោកក៏ជាសមាជិកនៃសភាពាណិជ្ជកម្ម កាលីហ្វ័រនីញ៉ា និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មថែមទៀតផង។

លោក គួច អាឡិច បានបញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យ បច្ចេក​ទេស​ពាណិជ្ជកម្ម (Trade-Technical College) នៅ​ទីក្រុង​ឡស​អេន​ជឺឡែស​ រដ្ឋ​កាលីហ្វ័រ​នីញ៉ា។ បច្ចុប្បន្ននេះ លោក​កំពុង​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សកល​វិទ្យាល័យ លីម កុកវីង (Limkokwing University)។