បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

គ្រូបង្រៀន

គ្រូបង្រៀន

សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មានលោកគ្រូ អ្នកគ្រូ ប្រកប​ដោយ​វិជ្ជាជីវៈ​​ គ្រូ​បង្រៀន​បទពិសោធន៍ ទេព្យកោសល្យ និង​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​បង្រៀន ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ងាយយល់ ឆាប់​ចាប់​បាន ឆាប់ចេះ ហើយ​សិស្សានុសិស្ស​នឹង​ទទួល​បាន​ការ​អប់រំ ចំណេះដឹង ចំណេះធ្វើ និងសមត្ថភាព យ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀត សិស្សា​នុសិស្ស​នឹង​ទទួល​បាន​ការ​អនុវត្ត​ជាក់ស្តែង​តាមរយៈ សកម្មភាព បង្រៀនក្នុងថ្នាក់ និង​សកម្មភាព​បន្ថែម​លើ​មុខវិជ្ជា​ជំនាញ។ លើសពីនេះ​ទៅទៀត លោកគ្រូ អ្នកគ្រូ ត្រូវបាន ជ្រើស​រើស​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ធានា​បាន​ថា ពួក​គាត់​អាច​បង្រៀន​សិស្ស​ប្រកប​ដោយ​គុណភាព និងប្រសិទ្ធិ ភាពខ្ពស់។