បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ជំនាញ

ជំនាញថ្ងៃសៅរ៍

ជំនាញថ្ងៃសៅរ៍ ជាកម្មវិធីសិក្សាបន្ថែមដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលសមត្ថភាព ស្មារតី កាយសម្បទា ទេពកោសល្យ និងបំណិនជីវិត របស់សិស្សានុសិស្សឱ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ស្របតាមតម្រូវការ និងការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ ប្អូនៗសិស្សានុសិស្ស។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃសៅរ៍បន្ថែមលើការសិក្សាក្នុងថ្នាក់ជាមួយនឹងលោកគ្រូ អ្នកគ្រូមានជំនាញច្បាស់លាស់ ដែលក្នុងនោះរួមបញ្ចូលនូវមុខជំនាញកុំព្យូទ័រ គេហកិច្ច ហ្គីតា ព្យាណូ គំនូរ របាំ និងកីឡាហែលទឹក វាយកូនបាល់ បាល់ទាត់ បាល់ទះ បាល់បោះ កីឡាវាយកូនឃ្លីលើតុ វាយកូនបាល់ (Tennis) អប់រំកាយ ស្គីទឹកកក (Ice Skating) ឡើងជញ្ជាំង (Clip & Climb) ការ៉ាតេ ល្បុក្កតោ និងកម្មវិធីកីឡាអត្តពលកម្មជាច្រើនទៀតតាមចំណូលចិត្ត និងទេពកោសល្យរបស់សិស្សានុសិស្ស។