បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ទស្សនវិស័យ និងបេសកកម្ម

ហេតុអ្វីសិក្សានៅ សាលារៀន អន្តរទ្វីប អាមេរិកាំង?

  • សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ និង​សម្បូរ​បែប​ចាប់​តាំង​ពី​ថ្នាក់​ក្រោម​មត្តេយ្យ​សិក្សា​រហូត​ដល់​ថ្នាក់​វិទ្យាល័យ តាមបែបខ្មែរ​-​អាមេរិកាំង ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាម​ប្រកាស​លេខ​1910 អយក. ប្រក. ចុះថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2006 និងលេខ458 អយក. ប្រក. ចុះថ្ងៃទី27 ខែមីនា ឆ្នាំ2007។
  • បន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ​រួមមាន​មុខវិជ្ជា បំណិនជីវិត និង​មុខវិជ្ជា​ជំនាញ ជម្រើស​ដ៏​សម្បូរ​បែបដូចជា គំនូរ របាំ តន្ត្រី កំណាព្យ គេហកិច្ច ហត្ថកម្ម អប់រំកាយ និងកីឡាដូចជា ការ៉ាតេ-ដូ បាល់បោះ បាល់ទះ បាល់ទាត់ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗ។
  • បន្ថែមនូវមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណេត បណ្ណាល័យ ស្រាវជ្រាវ​ពោរពេញ​ដោយ​ឯកសារ​គ្រប់កម្រិត និងគ្រប់ជំនាញ។
  • មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រម​ទាំង​បន្ទប់​ពិសោធ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ និងមានផាសុកភាព។
  • មានកម្មវិធីរៀនបំប៉នថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
  • លោកគ្រូ អ្នកគ្រូមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និង​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​បង្រៀន​ផ្សារ​ភ្ជាប់​នឹង​ការ​អនុវត្ត​ជាក់​ស្តែង​ទាំង​នៅ​ក្នុង​ថ្នាក់ និងក្រៅថ្នាក់ ដែល​ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​មាន​ការ​​ងាយយល់ ចងចាំបានល្អ និង​មាន​ភាព​ច្នៃ​ប្រឌិតខ្ពស់។
  • ផ្តល់ជូននូវសេវាកម្មប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ និង​សេវាកម្ម​ប្រឹក្សាអប់រំ។
  • មានសេវាកម្មដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងផាសុកភាព។
  • បន្ថែមនូវកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងវគ្គសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗ។
  • មានកម្មវិធីប្រកួតប្រជែងផ្សេងៗជាច្រើនដូចជា ការប្រឡង​សិស្ស​ពូកែ ម៉េងលី ជេ. គួច ប្រចាំឆ្នាំសិក្សា ការ​ប្រឡង​សិស្ស​ពូកែ​អាហា​រូបករណ៍ ម៉េងលី ជេ. គួច បញ្ចប់ឆ្នាំសិក្សា ការប្រកួតគូរគំនូរ និង​ពិធី​តាំង​ពិព័រណ៍​ស្នាដៃ​សិស្ស ការ​ប្រកួត​ចំណេះ​ដឹង​ភូមិសាស្រ្ត ជាតិ ម៉េងលី ជេ. គួច ការ​ប្រឡង​តែង​សេចក្តី ការប្រឡងរឿងខ្លី និងកំណាព្យ ម៉េងលី ជេ. គួច ការប្រកួតកីឡា និង​ការ​ចូលរួម​សកម្មភាព​សង្គម​រួមមាន កម្មវិធី​សប្បុរសធម៌ កម្មវិធី​រៃអង្គាស​ថវិកា និងកម្មវិធីផ្សេងៗទៀត។
  • លើកកម្ពស់សមត្ថភាពសិស្សឱ្យមានភាពក្លាហាន ភាពជា​អ្នក​ដឹកនាំ ការសហការ ភាពម្ចាស់ការ ភាពម៉ត់ចត់ សុខភាពល្អ សាមគ្គីភាព ទំនាក់ទំនង និងបទពិសោធន៍។
  • ជំរុញឱ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់​ទាំង​ចំណេះ​ដឹង​ទូទៅ ចំណេះ​ធ្វើ និង​ភាសា​អង់គ្លេស។