បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

បណ្ណាល័យ

១. បេសកកម្ម

  • បង្កើនធនធានឯកសារ និងថែរក្សាធនធានដែលមាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស ក្នុងការសិក្សាស្រាវជ្រាវ
  • ធ្វើអោយប្រសើរឡើងនូវសេវាកម្មរបស់បណ្ណាល័យ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។

២. គោលដៅ

  • លើកកម្ពស់ការអាន ផ្តល់សេវាកម្មសាលអាន រួមទាំងសៀវភៅ និងឯកសារគ្រប់ប្រភេទ សម្រាប់អ្នកអាន និងអ្នកស្រាវជ្រាវគ្រប់រូប។
  • បណ្តុះស្មារតីសិស្ស អោយចូលចិត្តអាន និងស្រឡាញ់សៀវភៅ។
  • ប្រើប្រាស់សៀវភៅអោយបានត្រឹមត្រូវ (របៀបកាន់ បើករកអត្ថបទ ចំណងជើង ការថែរក្សានិងទុកដាក់សៀវភៅត្រឹមត្រូវ មានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងអនាម័យល្អក្នុងបណ្ណាល័យ)។
  • ផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ ក្នុងការស្វែងរកឯកសារ។

៣. ម៉ោងការងារ

  • ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
    • ពេលព្រឹក ៦:៤៥នាទី ព្រឹក – ១១:៣០នាទីថ្ងៃត្រង់
    • ពេលរសៀល ១២:៤៥នាទី ថ្ងៃត្រង់ – ៥:៣០នាទី ល្ងាច

៤. សេវាកម្ម

  • ផ្តល់សាលអានធំទូលាយ និងមានផាសុកភាព
  • ផ្តល់ការខ្ចីសៀវភៅ និងឯកសារគ្រប់ប្រភេទ
  • ប្រើប្រាស់កុំព្យូទ័រ និងInternet ដោយឥតគិតថ្លៃ
  • ផ្តល់ប្រឹក្សាយោបល់ក្នុងការជ្រើសរើសសៀវភៅ ឬឯកសារសម្រាប់អាន និងស្រាវជ្រាវ
  • បណ្តុះបណ្តាលការងារបណ្ណាល័យដល់អ្នកស្ម័គ្រចិត្ត

៥. កម្មវិធី

  • ការនិទានរឿង
  • បង្រៀនបត់រូបភាព
  • ច្នៃសម្ភារ
  • គូររូប និងផាត់ពណ៌លើរូបភាព
  • ល្បែងល្បងប្រាជ្ញា (ផ្គុំរូប និងល្បែងចងចាំ)

៦. ធនធានឯកសារ

សៀវភៅសរុបប្រមាណជា៧0.000 ក្បាលជាភាសាខ្មែរ អង់គ្លេស បារាំង ចិន ដែលអាចអាននៅកន្លែង និងអាចខ្ចីចេញបាន។ ក្នុងនោះមានប្រភេទឯកសារជា សៀវភៅឯកសារយោង ទស្សនាវដ្តី កាសែតសារព័ត៌មាន និងCDសម្រាប់ស្តាប់ ដែលមានជាភាសាខ្មែរ និងភាសាបរទេស។