បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

បរិក្ខារ

បរិក្ខារ

សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) គឺជា​សាលារៀន​ចំណេះ​ទូទៅ​មួយ​ត្រូវ​បាន​ទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែល​មាន​កម្មវិធី​សិក្សា​ចាប់ពី​ថ្នាក់មត្ដេយ្យ រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ​-​អាមេរិកាំង ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។ បច្ចុប្បន្ន សាលារៀន​បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់ចំណេះ ដឹងដល់សិស្សានុសិស្ស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកគ្រូអ្នកគ្រូ ដែលមានគរុកោសល្យ និង​បទពិសោធន៍​ខ្ពស់​ព្រម​ទាំងបន្ទប់សិក្សា និង​បន្ទប់​​ពិសោធ​បំពាក់​ដោយ​គ្រឿង​បរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព។

អគារសិក្សា
សាលប្រជុំ

ព័ត៌មានទូទៅ

វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានសាលប្រជុំ និងបន្ទប់ប្រជុំ ជាលក្ខណៈស្តង់ដារ ដែល​អាច​បម្រើ​ដល់​កិច្ចប្រជុំ ព្រឹត្តិការណ៍ និង​កម្មវិធី​ផ្សេងៗ​ដែល​​មាន​​ការផ្ដល់​ជូន​នូវ​សេវាកម្ម និងតម្លៃពិសេស។ គ្រប់សាលប្រជុំ និងបន្ទប់ប្រជុំ ត្រូវ​បាន​បំពាក់​ដោយ​សម្ភារ និង​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ និង​មាន​ទីតាំង​នៅ​ចំ​កណ្ដាល​រាជធានីភ្នំពេញ ដែល​បង្ក​នូវ​ភាពងារ​ស្រួល​ក្នុង​ការ​រៀបចំកម្មវិធី និងព្រឹត្តិការសំខាន់ៗ របស់សិស្ស-និស្សិត ក្រុមហ៊ុន អង្គការ និងស្ថាបន័រដ្ឋផងដែរ។

ទំនាក់ទំនងព័ត៌មាន

សូមលោកអ្នកទំនាក់ទំនងសួរព័ត៌មានតាមរយៈទូរសព្ទ ឬសារអេឡិចត្រូនិច ដើម្បីទទួលបានព័ត៌មានលម្អិត :
ទូរសព្ទ : (855) 17 989 299
សារអេឡិចត្រូនិច : info@aii.edu.kh, info@ais.edu.kh, info@mjqeducation.edu.kh
វែបសាយ : www.aii.edu.kh, www.ais.edu.kh, www.mjqeducation.edu.kh

* តម្លៃ និងសេវាកម្ម

បន្ទប់សិក្សា
បណ្ណាល័យ
បន្ទប់អនុវត្តកុំព្យូទ័រ
បន្ទប់ពិសោធន៍
សួនកុមារ