បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ព័ត៌មានថ្មីៗទាំងអស់

សិស្សថ្នាក់ទី៦ទៅចុះទស្សនកិច្ចសិក្សារោងចក្រផលិតទឹកស្អាត

សិស្សថ្នាក់ទី៦ទៅចុះទស្សនកិច្ចសិក្សារោងចក្រផលិតទឹកស្អាត

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានដឹកនាំសិស្សថ្នាក់ទី៦ទាំងអស់ទៅចុះទស្សនកិច្ច​សិក្សា​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយ​ចង្វារ​ ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ស៊ឹម សួរ មានតួនាទីជាប្រធាន​ការិយាល័យ​ផលិតកម្ម ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយ​ចង្វា បានធ្វើបង្ហាញអំពីវិធីសាស្រ្តផលិតទឹកស្អាត និងឧបករណ៍ផលិតស្អាតទៅដល់សិស្សានុសិស្ស។ ក្នុងការចុះទស្សនកិច្ចសិក្សាលើកនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែក​ផ្សព្វ​ផ្សាយ​ ​អប់រំ​ចំណេះ​ដឹង​ និង​បណ្ដុះ​ស្មារតី​សិស្ស​ឱ្យ​ចូលរួម​សិក្សា​ឈ្វេង​យល់​ពី​រោងចក្រ​ផលិត​ទឹក​ស្អាត​ និង​សេវាផ្គត់​ផ្គង់​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​ដើម្បី​ផ្សារ​ភ្ជាប់​ការ​សិក្សារៀន​សូត្រ​របស់សិស្សានុសិស្សក្នុងកម្មវិធីសិក្សាទៅនឹងតថភាពក្នុងសង្គម​ជាក់​ស្ដែង។​ លើសពីនេះទៀត​បណ្ដុះ​ស្មារតី​សិស្សានុសិស្ស​ឱ្យ​មាន​ទម្លាប់​ និង​ចេះសហការ​ក្រុម​បាន​ល្អ ​ពិសេស​គឺចង់​ឱ្យ​ពួក​គាត់​យល់​ពី​សង្គម​បាន​ទូលំ​ទូលាយ និង​ក្លាហាន​ផង​ដែរ​។

តាំងពិព័រណ៍កុមារ និងគ្រួសារលើកទី៤

កាលពីថ្ងៃទី១៧ និងថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានចូលរួមតាំងពិព័រណ៍កុមារ និងគ្រួសារលើកទី៤ ប្រចាំឆ្នាំសិក្សា២០១៦-២០១៧ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន ANUSSA នៅសាលពិព័រណ៍កោះពេជ្រនោះ។ ពិព័រណ៍កុមារ និងគ្រួសារលើកទី៤ បង្ហាញជូន មាតាបិតា អ្នកអាណាព្យា​បាលសិស្ស និងសាធារណ​ជន​ដែលអញ្ជើញចូលរួមទស្សនា និង​សិក្សា​ស្វែង​យល់ជា​ច្រើន​កុះករ ។

ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១១

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង​បី​សាខា បានដាក់បង្ហាញ​ស្នាដៃ​ប្រកួតគូរគំនូរ និងស្នាដៃតាំងពិព័រណ៍​សិស្សជា​​លើកទី១១ ប្រចាំឆ្នាំសិក្សា២០១៦-២០១៧ ដែលមានស្នាដៃយ៉ាងច្រើន​សន្ធឹកសន្ធាប់បង្ហាញជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យា​បាលសិស្ស និងសាធារណ​ជន​ដែលអញ្ជើញចូលរួមទស្សនា និង​សិក្សា​ស្វែង​យល់ជា​ច្រើន​កុះករ ដែល​ស្ថិត​ក្នុង​បរិវេណ​​នៃ​វិទ្យាស្ថាន​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ចាក់​អង្រែ​។ ការដាក់បង្ហាញ​ស្នាដៃ​ប្រកួត​គូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សនេះ ជាព្រឹត្តិការណ៍ដ៏ធំមួយប្រចាំ   សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​ត្រូវ​បាន​រៀបចំឡើងដើម្បីជាគន្លឹះដ៏សំខាន់ជំនួយ​ដល់ការសិក្សារបស់សិស្សានុសិស្សគ្រប់​កម្រិតថ្នាក់ និងឆ្លុះបញ្ចាំងពី​សកម្មភាព​សិក្សានៅក្នុងថ្នាក់ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត   ជាក់ស្តែង និងជា​ការប្រកួតប្រជែងសមត្ថភាពមួយដែល​ប្រព្រឹត្តទៅ​ដោយស្មើភាពគ្នាពីសំណាក់ប្អូនៗសិស្សានុ- សិស្សក្នុងការគូរគំនូរ និងសមិទ្ធផលស្នាដៃពិព័រណ៍ ដែលទទួល​បាន​ពីការ​សិក្សាដើម្បីបង្ហាញទៅដល់សាធារណជនឱ្យឃើញពីការច្នៃ​ប្រឌិត និងបង្កើតគំនិតថ្មីៗដែល​​កើត​​ចេញ​ពី​វណ្ណកម្ម​រូបារ​ម្ម​ណ៍ បច្ចេកទេស បំណិនប្រសប់ ទេពកោសល្យ ចំណេះវិជ្ជា បទពិសោធន៍ និងកិច្ចខិតខំ​ប្រឹង​ប្រែងរៀនសូត្រ​របស់​ពួកគេ​កន្លងមកជាមួយ​​នឹង​ការអភិវឌ្ឍឈានឡើងនូវប្រាជ្ញាស្មារតី និងបំណិនជីវិតពេញមួយ​ឆ្នាំ​សិក្សា។ លើសពីនេះទៅទៀត ពិធីនេះបានជួយបំពេញបន្ថែម និងបង្កើននូវចំណេះវិជ្ជាថ្មីៗដល់សិស្សានុសិស្សដូចជា បច្ចេកទេសក្នុងការគូរ​គំនូរដ៏រស់​រវើកជក់ចិត្ត សមត្ថភាពក្នុងការបង្ហាញបកស្រាយ ភាពក្លាហាន ឯករាជ្យភាព សាមគ្គីភាព ការសហការ ការដឹកនាំ ទំនាក់​ទំនង​ការងារក្រុម […]

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៤ វគ្គផ្តាច់ព្រ័ត្រ

កាលពីថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៧​ កន្លងទៅនេះ គណៈកម្មការ​ សាស្ត្រាចារ្យ​ និង​លោកគ្រូ អ្នកគ្រូ ​ជំនាញ​ផ្នែក​វប្បធម៌​ អរិយធម៌ ទាំងបីសាខា បានដឹកនាំបេក្ខជន​ជើងឯកប្រចាំសាខា មកចូររួមប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៤ វគ្គផ្តាច់ព្រ័ត្រ យ៉ាងស្វិតស្វាញ រហ័សរហួន និង​ប្រុង​ប្រយ័ត្ន​  នៅ​ក្នុង​សាល​ប្រជុំ សូវ ហុងគុយ នៃសាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង ។ ជាលទ្ធផលក្នុងចំណោមបេក្ខជន១៥ក្រុម ​គណៈកម្មការ​បាន​រក​ឃើញ​ជ័យលាភី៣ក្រុម ដែល​មាន​សមត្ថភាព​ខ្ពស់ ជាប់​នៅវគ្គផ្ដាច់ព្រ័ត្រនេះ។ បេក្ខជនដែលឆ្លងផុតវគ្គជម្រុះជុំទី១ និងទី២ សុទ្ធសឹងមានសក្ដានុពល សមត្ថភាព និងចំណេះដឹងខ្ពស់ ផ្នែក​វប្បធម៌​ អរិយធម៌ ​ទើបមាន​សិទ្ធិ​ឡើង​មក​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ។ ​តែទោះ​ជា​យ៉ាង​ណា​គណៈកម្មការ​ បានស្វ័យ​សម្រេច​យក​តែ​ជើង​ឯក​ចំណេះ​ដឹង​វប្បធម៌ អរិយធម៌ ចំនួន៣ក្រុម ស្មើនឹង៦នាក់តែប៉ុណ្ណោះ ដើម្បីជាប់ជាម្ចាស់​ជ័យលាភី។ ​ក្នុង​ចំណោម​បេក្ខជន​ទាំង​៣ក្រុម​ ដែល​មាន​សមត្ថភាព​ខ្លាំង​ដណ្ដើម​បាន​ពាន​រង្វាន់​នោះ​រួម​មាន លេខ១ បានទៅលើថ្នាក់ទី១០“ខ” យុវសិស្ស តាំង ឆាយហ៊ួត ​និង​ […]

កិច្ចប្រជុំតម្រង់ទិសស្ដីពីដំណើរទស្សនកិច្ចសិក្សានៅខេត្តសៀមរាប លើកទី១០៨

កិច្ចប្រជុំតម្រង់ទិសស្ដីពីដំណើរទស្សនកិច្ចសិក្សានៅខេត្តសៀមរាប លើកទី១០៨

កាលពីថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈ​គ្រប់គ្រង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​បើក​កិច្ចប្រជុំ​តម្រង់ទិស​ពី​​ដំណើរទស្សនកិច្ចសិក្សានៅខេត្តសៀមរាប លើកទី១០៨ នៅ​សាលប្រជុំ​ ​សូវ​ ​ហុងគុយ​ ​នៃសាលារៀន​ អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ម៉ៅសេទុង សម្រាប់សិស្សថ្នាក់ទី១២ទាំងអស់។ទស្សនកិច្ចសិក្សា​លើក​នេះ​ គឺ​មាន​រយៈ​ពេល​៤ថ្ងៃ​ ​ពោល​ចាប់​ពីថ្ងៃ​ទី២១​ ​ដល់​ថ្ងៃទី២៤​ ​ខែមិថុនា​ ឆ្នាំ​២០១៧ ​ដោយ​ថ្ងៃ​ទី១​ ​នឹង​ចេញ​ដំណើរ​ពី​ភ្នំពេញ​ ​នៅ​ព្រឹក​ព្រលឹម​ ឆ្ពោះ​កាត់តាម​ខេត្ត​កំពង់ធំ​ ​ដោយ​ឆៀង​ចូល​ទស្សនា​រមណីយដ្ឋាន​ ​និង​ប្រាសាទ​សម្បូរ​ព្រៃគុក​ ព្រមទាំង​ចែក​អំណោយ​សម្បុរធម៌​ដល់​សិស្សានុសិស្ស​ ​សាលា​បឋមសិក្សា​មហរ​ ​ជាង៣០០នាក់​ ​ផងដែរ​ ​ទើប​បន្តដំណើរ​​ទៅ​ទស្សនា​កសិដ្ឋាន​ចិញ្ចឹម​ដង្កូវ​នាង​ថែមទៀត​។​នៅរសៀលថ្ងៃដដែល ទើបបន្តដំណើរទៅកាន់​ខេត្តសៀមរាប​​ ដើម្បី​សម្រាក​នៅ​ទីនោះ។​ នៅព្រឹក​​ថ្ងៃទី២​ នឹង​ចេញ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទអង្គរតូច​ ​​​លុះ​​ពេល​រសៀល​ទៅ​ទស្សនា​សប្បកម្មអង្គរ​ ​និង​ផ្សាររាត្រី។​​ ដោយឡែកថ្ងៃទី៣ នៅម៉ោង៨​ព្រឹក បន្ដ​ដំណើរទៅកាន់តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​ដូចជា​ ​ប្រាសាទអង្គរធំ​ ​ប្រាសាទតាព្រហ្ម​ និង​រសៀល​ឆ្ពោះ​ទៅ​ទស្សនា​ទន្លេអុំ​ ​ប្រាសាទ​បក្សីចាំក្រុង​ ​និងប្រាសាទ​បាខែង​ជាដើម។​ ​នៅ​ថ្ងៃ​ទី៤​ ដែលជាថ្ងៃ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពោល​នៅ​ព្រឹក​ម៉ោង៨​ ​នឹង​ចេញ​ទៅ​ព្រះអង្គចេក​ ​ព្រះអង្គចម​ ​សារមន្ទីរ​ Angkor Panorama​ […]

ដំណើរទស្សនកិច្ចសិក្សាលើកទី១០៦ ទៅកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំដាំដុះតាមបែបធម្មជាតិរបស់ប្រជាកសិករគំរូ

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា​រៀន ​អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានដឹកនាំសិស្សានុសិស្សថ្នាក់​ទី៨ ទៅទស្សនកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំដាំដុះតាមបែបធម្មជាតិរបស់ប្រជាកសិករគំរូនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ដំណើរទស្សនកិច្ចសិក្សានេះគឺមាន​សារៈសំខាន់​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ដែល​កំពុង​តែ​ប្រឈម​ខ្លាំង​លើ​​ការ​ប្រើប្រាស់​សារធាតុ​ពុល​ទៅ​លើ​បន្លែ ត្រី សាច់ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ។ សិស្សានុសិស្សទៅ​សិក្សា​ឈ្វេង​យល់​ពី​បច្ចេកទេស​ចិញ្ចឹម​សត្វ​ និង​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ​ដោយ​គ្មាន​ប្រើ​ជីគីមី​និង​ថ្នាំ​ពុល​ពី​កសិករ​ឆ្នើម​នៅ​កសិដ្ឋាន​ចិញ្ចឹម​សត្វ និងចម្ការបន្លែនេះ។​ បន្ថែមពីនេះទៀតមានការចែករំលែកពីបទពិសោធចិញ្ចឹមសត្វ និងដាំបន្លែធម្មជាតិដល់សិស្សានុសិស្សពីម្ចាស់កសិដ្ឋាន ​ពី​បច្ចេកទេស និង​គំនិត​ច្នៃ​ប្រឌិត​ប្លែកៗ​ក្នុង​ដាំ​បន្លែ​និង​ចិញ្ចឹម​សត្វ​ដោយ​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ​តែ​ទទួល​ទិន្នផល​បាន​ខ្ពស់​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ឆ្ងាយ​ពី​ប្រជាកសិករ​ទូទៅ។ ​ ​ ទស្សនកិច្ចសិក្សាលើកនេះ ធ្វើឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗលើផ្នែកកសិកម្ម​ ហើយ​ថែម​ទាំង​បាន​កម្សាន្ត​សប្បាយ​ជាមួយ​នឹង​មិត្តភក្តិ​ទៀត​ផង​ ដែល​ជា​ឱកាស​មួយ​ជួយ​ឱ្យ​ខួរ​ក្បាល​ស្រស់​ស្រាយ​ កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ​ពី​ការ​សិក្សា​ ជាពិសេស​ក៏បាន​ធ្វើ​ឱ្យ​ចំណង​មិត្ត​ភាព​របស់​ពួក​គេកាន់​តែ​រឹង​មាំថែម​ទៀត​ផង​ដែរ​ តាមរយៈការញ៉ាំអាហារជុំគ្នា ការពិភាក្សាក្រុម និងការ​លេង​ល្បែង​កម្សាន្ត​នានា។ បន្ទាប់មក​បាន​នាំ​សម្ភារ​សិក្សា​មួយ​ចំនួន​យក​ទៅ​ចែក​សិស្ស​សាលា​បឋម​សិក្សា​ចមពល​ប្រមាណ​ជាង​៣រយ​នាក់​ផង​ដែរ៕ ​អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៨ ប្រធានបទ ប្រតិកម្មបំភាយឧស័ន្មអ៊ីដ្រូសែន និងកាបូនិក

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៨ ប្រធានបទ ប្រតិកម្មបំភាយឧស័ន្មអ៊ីដ្រូសែន និងកាបូនិក

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូ ឈៀ​ សីហា បាន​បង្រៀន​លើ​​មុខ​វិជ្ជា​​រូបវិទ្យា គីមីវិទ្យា លើ​ប្រធាន​បទ​ប្រតិ​កម្ម​បំភាយ​ឧស័ន្ម​អ៊ីដ្រូសែន និង​កាបូនិក ជូន​ដល់​សិស្សា​នុសិស្ស​ថ្នាក់ទី៨ វេនព្រឹក​ និងវេន​រសៀល នៅ​បន្ទប់​បន្ទប់​​ពិសោធ អគារ​​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅ​ក្នុង​ការ​បង្រៀននោះ លោក​គ្រូ​បាន​ច្បិច​យក​ពី​ចំណុច​សំខាន់ៗ​នៃ​ខ្លឹម​សារ​មេរៀន​​មក​​បង្ហាញ​​ជូន​សិស្សា​នុសិស្ស​ឱ្យ​បាន​ដឹង​ពីប្រតិកម្ម​រវាង​លោហៈ​ជាមួយ​អាស៊ីត​ក្លរីឌ្រិច​បង្កើត​ឧស្មន៍ H2 និង​បង្ហាញ​សម្ភារៈ​មួយ​ចំនួន​ដូចជា ទឹកសាប៊ូលាង​បន្ទប់ទឹក ប៉េងប៉ោង ក្រដាស​អាលុយ​មីញ៉ូម និង Backing Solda និង​ដំណើរ​ការ​ពិសោធន៍ ដើម្បី​ឆ្លើយ​តប​វត្ថុ​បំណង​នៃ​មេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូ​ក៏​បាន​បែង​ចែក​សិស្សា​នុសិស្ស​ជា​ក្រុម​ដែល​មាន​សមាជិក៣ ទៅ៤នាក់ ដើម្បី​ធ្វើ​ការ​ពិសោធ​ដោយ​ផ្ទាល់​ទៅ​លើ​ប្រតិកម្ម​បំភាយ​ឧស័ន្ម​អ៊ីដ្រូសែន និង​កាបូនិក​ផ្សារ​ភ្ជាប់​​នឹង​ទ្រឹស្ដី​មេរៀនដែល​ប្អូនៗ​សិស្សា​នុសិស្ស​កំពុង​សិក្សា។ សិស្សា​នុសិស្ស​បាន​យល់​ច្បាស់​ពី​ការ​ពិសោធ​មេរៀន​ប្រតិកម្មបំភាយ​ឧស័ន្ម​អ៊ីដ្រូសែន និង​កាបូនិក​នេះ ហើយ​ការ​​ពិសោធ​បាន​ចេញ​ជា​លទ្ធផល​ដូចទៅ​នឹង​ទ្រឹស្តី​មេរៀន ដែល​ធ្វើ​ឱ្យសិស្សា​នុសិស្ស មាន​ភាព​រីករាយ​​ដែល​បាន​សិក្សា​ពិសោធន៍​ដោយ​ផ្ទាល់​ជាមួយ​លោកគ្រូ និង​មិត្តភក្តិ​រួមថ្នាក់​របស់គាត់ លើ​មេរៀន​​មួយ​នេះ។

ការប្រកួតការ៉ាតេជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច  ជំនាន់ទី១០ វគ្គទី១

ការប្រកួតការ៉ាតេជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ វគ្គទី១

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​រៀប​​ចំ​ការ​ប្រកួត​ការ៉ាតេ​ជ្រើស​រើស​ជើង​ឯក​ពាន​រង្វាន់​ ម៉េងលី ជេ. គួច ជំនាន់ទី១០ វគ្គទី១ ក្រប​ខណ្ឌក​សិស្ស ប្រចាំ​ឆ្នាំ​២០១៧ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​សិស្សា​នុសិស្ស​ដែល​ជា​កីឡាករ កីឡាការិនី​ជាច្រើន នៅ​ទីលាន​យានដ្ឋាន អាឡិច គួច។ សូម​បញ្ជាក់​ជូន​ថា ការ​ប្រកួត​នេះ បែង​ចែក​ជា​ពីរវេន គឺវេន​ចាប់​ផ្តើម​ពី​ម៉ោង​៧:០០នាទី ដល់ម៉ោង​៩:០០នាទី​ព្រឹក​សម្រាប់​ក្រុមទី១ និង​ក្រុមទី២​ ចាប់​ពី​ម៉ោង​៩:០០នាទី ដល់១១:០០នាទីព្រឹក រីឯ​វេន​រសៀលចាប់​ផ្តើម​ពី​ម៉ោង១:០០នាទី ដល់​ម៉ោង​៣:០០នាទី​រសៀល​សម្រាប់​ក្រុមទី១ និង​ក្រុមទី២ ចាប់​ពី​ម៉ោង​៣:០០នាទីរសៀល ដល់៥:០០នាទីល្ងាច ប្រកួត​លើ​វិញ្ញាសា​កាតា​ឯកត្ត​ជន និងក្រុម និង​វិញ្ញាសា​គីហុន​ឯកត្តជន និងក្រុម។