បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច  ត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ២០០៥ ដោយលោក វេជ្ជបណ្ឌិត គួច ម៉េងលី ជាវេជ្ជបណ្ឌិតជំនាញវេជ្ជសាស្រ្តទូទៅ និងសុខភាពសាធារណៈ។ លោក វេជ្ជបណ្ឌិត បានបញ្ចប់ថ្នាក់ត្រៀមផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យ California at Berkeley ហើយលោកវេជ្ជបណ្ឌិត   បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Massachusetts នៃក្រុង Amherst និង សញ្ញាបត្រវេជ្ជសាស្រ្តជំនាញវេជ្ជសាស្រ្តទូទៅ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល Spartan សាលា វេជ្ជសាស្រ្តនៅទីក្រុង St. Lucia West Indies based in ដែលស្ថិតនៅ Santa Teresa នៃរដ្ឋ Mexico។

ក្រុមហ៊ុ ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានបុត្រសម្ព័ន្ធជាវិទ្យាស្ថាន និងសាលារៀន អន្តរទី្វប  អាមេរិកំាង ទទួលសិស្សានុសិស្សជាង ១០០០០ ក្នុងមួយថ្ងៃសម្រាប់៣ទីតាំងដែលកំពុងតែប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ។ គោលបំណងសំខាន់របស់ មជ្ឍមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ.  គួច  គឺផ្តល់លទ្ធភាពដល់សិស្សានុសិស្ស ដើម្បីបង្កើនបទពិសោធន៌សិក្សាឱ្យបានខ្ពស់តាមរយៈការគាំទ្រជួយថែទាំសុខភាពរាងកាយដល់សិស្សានុសិស្សប្រកប ដោយសុវត្ថិភាព និងបរិយាកាសបីបាច់ថែទំាល្អ។

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ផ្តល់សេវាថែទំាសុខភាពដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកំាង។ ការថែទំាសុខភាពបឋម និងសុខភាពផ្លូវចិត្ត ត្រូវបានផ្តល់ជូន សិស្សានុសិស្សក្នុង អំទ្បុងពេលថ្ងៃសិក្សា។ គោលបំណងរបស់ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺផ្តល់សេវាសុខភាព៖

  • ដើម្បីថែទំាសុខភាពលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សឱ្យល្អ
  • ដើម្បីរក្សាលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនៅក្នុងសាលា
  • ដើម្បីអប់រំ និងផ្តល់ចំណេៈដឹងដល់យុវវ័យឱ្យបានយល់ច្បាស់ ពីជម្រើស នៃការរស់នៅប្រកបដោយ សុខភាពល្អ

តើខ្ញុំអាចមកកាន់ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច យ៉ាងម៉េច?
សិស្សានុសិស្សអាចមកកាន់ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដោយផ្ទាល់ ឬធ្វើការណាត់ជួបជាមុន។ ការមកកាន់ មជ្ឈមណ្ឌលសុខភាពសិស្ស  អាច ធ្វើ ទ្បើង ដោយ ក្រុមប្រឹក្សា វិន័យ របស់សាលា លោកគ្រូ អ្នកគ្រូ ឬគិលានុបដ្ឋាក។ អ្នកអាណាព្យាបាល សិស្សានុសិស្ស ក៏អាចទាក់ទងណាត់ ជួបជាមួយវេជ្ជបណ្ឌិតជំនួសបុត្រធីតារបស់ពួកគាត់បានដែរ។

 មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ផ្តល់សុខភាព សេវាព្យាបាលជាបឋមដូចជា៖

  • ពិនិត្យជំងឺ
  • ពិគ្រោះជំងឺ
  • ការព្យាបាល និងថែទំាំពីគិលានុបដ្ឋាក

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មានបីទីតំាងឋិតនៅក្នុងបរិវេណ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកំាង។ មជ្ឈមណ្ឌលសុខភាពសិស្ស ធ្វើការសហការជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សយ៉ាងស្អិតរមួត ហើយតែងតែផ្តល់ដំណឹង និងទទួលការយល់ព្រមពីអ្នកអាណាព្យាបាលសិស្សានុសិស្ស ប្រសិនបើសិស្សានុសិស្សត្រូវទទួលការពិនិត្យ និងព្យាបាលជំងឺធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលសុខភាពសិស្ស មានបីទីតំាំង ហើយឋិតនៅអាស័យដ្ឋានដូចខាងក្រោម៖

  • សាខាម៉ៅសេទុង :    អាគារលេខ២៥ABCD ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាទួលគោក  :    អាគារលេខ២៦ ផ្លូវលេខ២៨៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សាខាចាក់អង្រែ :    អាគារលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ម៉ោង និងថ្ងៃធ្វើការ ៖
មជ្ឈមណ្ឌលសុខភាពសិស្ស បើកដំណើរការរៀងរាល់ថ្ងៃធ្វើការលើកលែងតែថ្ងៃអាទិត្យ និងបុណ្យជាតិនានា។
ម៉ោងធ្វើការ ៖
ថ្ងៃចន្ទ ដល់សុក្រ

  • ០៧:០០នាទីព្រឹក ដល់ ០៦:៣០នាទីល្ងាច

ថ្ងៃសៅរ៍

  • ០៧:០០នាទីព្រឹក ដល់ ០៥:៣០នាទីល្ងាច