បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

សាលារៀន អន្ដរទ្វីប អាមេរិកាំង

សូមស្វាគមន៍

សាលារៀន អន្ដរទ្វីប អាមេរិកាំង  ( AIS System ) គឺជា​​សាលា​រៀន​​ចំណេះ​​ទូទៅ​​មួយ​​ដែល​​ត្រូវ​បាន​​ទទួល​​ស្គាល់​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា ដែល​មាន​កម្មវិធី​សិក្សា​ចាប់ពី​ថ្នាក់មត្ដេយ្យ​រហូត​ដល់​ថ្នាក់ទី១២ តាមបែបខែ្មរ​-​អាមេរិកាំង ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។ បច្ចុប្បន្ន សាលា​រៀន​បាន​និង​កំពុង​ចូល​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​ដល់​សិស្សា​នុសិស្ស​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ជាមួយ​លោកគ្រូ អ្នកគ្រូ ដែល​មាន​គរុកោសល្យ និង​បទពិសោធ​ខ្ពស់​ព្រម​ទាំង​បន្ទប់​សិក្សា និង​បន្ទប់​ពិសោធ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ប្រកប​ដោយ​ផាសុកភាព។ ជាពិសេស បច្ចុប្បន្ន​សាលា​រៀន​កំពុង​ទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំង​ពី​សំណាក់​មាតាបិតា និង​អ្នក​អាណា​ព្យា​បាល​សិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។