បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ការប្រកួតគូរគំនូរ និង​​ពិធី​តាំង​​ពិព័រណ៍​ស្នាដៃ​​សិស្ស​​លើក​​ទី១១

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង​បី​សាខា បានដាក់បង្ហាញ​ស្នាដៃ​ប្រកួតគូរគំនូរ និងស្នាដៃតាំងពិព័រណ៍​សិស្សជា​​លើកទី១១ ប្រចាំឆ្នាំសិក្សា២០១៦-២០១៧ ដែលមានស្នាដៃយ៉ាងច្រើន​សន្ធឹកសន្ធាប់បង្ហាញជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យា​បាលសិស្ស និងសាធារណ​ជន​ដែលអញ្ជើញចូលរួមទស្សនា និង​សិក្សា​ស្វែង​យល់ជា​ច្រើន​កុះករ ដែល​ស្ថិត​ក្នុង​បរិវេណ​​នៃ​វិទ្យាស្ថាន​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ចាក់​អង្រែ​។ ការដាក់បង្ហាញ​ស្នាដៃ​ប្រកួត​គូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សនេះ ជាព្រឹត្តិការណ៍ដ៏ធំមួយប្រចាំ   សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​ត្រូវ​បាន​រៀបចំឡើងដើម្បីជាគន្លឹះដ៏សំខាន់ជំនួយ​ដល់ការសិក្សារបស់សិស្សានុសិស្សគ្រប់​កម្រិតថ្នាក់ និងឆ្លុះបញ្ចាំងពី​សកម្មភាព​សិក្សានៅក្នុងថ្នាក់ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត   ជាក់ស្តែង និងជា​ការប្រកួតប្រជែងសមត្ថភាពមួយដែល​ប្រព្រឹត្តទៅ​ដោយស្មើភាពគ្នាពីសំណាក់ប្អូនៗសិស្សានុ- សិស្សក្នុងការគូរគំនូរ និងសមិទ្ធផលស្នាដៃពិព័រណ៍ ដែលទទួល​បាន​ពីការ​សិក្សាដើម្បីបង្ហាញទៅដល់សាធារណជនឱ្យឃើញពីការច្នៃ​ប្រឌិត និងបង្កើតគំនិតថ្មីៗដែល​​កើត​​ចេញ​ពី​វណ្ណកម្ម​រូបារ​ម្ម​ណ៍ បច្ចេកទេស បំណិនប្រសប់ ទេពកោសល្យ ចំណេះវិជ្ជា បទពិសោធន៍ និងកិច្ចខិតខំ​ប្រឹង​ប្រែងរៀនសូត្រ​របស់​ពួកគេ​កន្លងមកជាមួយ​​នឹង​ការអភិវឌ្ឍឈានឡើងនូវប្រាជ្ញាស្មារតី និងបំណិនជីវិតពេញមួយ​ឆ្នាំ​សិក្សា។ លើសពីនេះទៅទៀត ពិធីនេះបានជួយបំពេញបន្ថែម និងបង្កើននូវចំណេះវិជ្ជាថ្មីៗដល់សិស្សានុសិស្សដូចជា បច្ចេកទេសក្នុងការគូរ​គំនូរដ៏រស់​រវើកជក់ចិត្ត សមត្ថភាពក្នុងការបង្ហាញបកស្រាយ ភាពក្លាហាន ឯករាជ្យភាព សាមគ្គីភាព ការសហការ ការដឹកនាំ ទំនាក់​ទំនង​ការងារក្រុម និងទំនាក់ទំនងជាមួយសហគមន៍ ហើយថែមទាំងបាន​ចែករំលែក និងផ្សព្វ​ផ្សាយនូវចំណេះដឹង     បទពិសោធន៍ល្អៗ និងបច្ចេកទេសថ្មីៗដល់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន និងសាធា​រណ​ជនដែលអញ្ជើញមក​     ទស្សនា​ថែមទៀត។ ការដាក់តាំងបង្ហាញសកម្មភាពប្រកួតគូរគំនូរ និងពិព័រណ៍ស្នាដៃ​របស់​សិស្ស​នៅ​ឆ្នាំនេះ​មានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ហើយសិ​ស្សា​​​នុ​សិស្សមាន​ការសួរ​នាំចង្អុលបង្ហាញទៅវិញទៅមកយ៉ាងផុសផុល និងសស្រាក់សស្រាំអ៊ូអរយ៉ាង ក្រៃលែង​គ្រប់មុខ​វិជ្ជា ទាំង​​ផ្នែក​សង្គម និងផ្នែកវិទ្យាសាស្រ្ត ការធ្វើពិសោធបែបវិទ្យាសាស្រ្ត ការបញ្ចាំង​ស្លាយ ការដាក់លក់នូវអាហារ​សប្បុរស​ធម៌ ​និងបំណិនជីវិត រួមទាំងការច្នៃប្រឌិតយកទ្រឹស្តី និង​អត្ថ​បទ​​មេរៀនមកបង្ហាញផ្សារភ្ជាប់ការអប់រំក្នុងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ កត្តាទាំងអស់នេះ បានស្តែងចេញ​ឱ្យ​ឃើញពីការអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ និងប្រាជ្ញាស្មារតី​របស់សិស្សក្រោម​ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់​លោកគ្រូ អ្នកគ្រូគ្រប់មុខវិជ្ជា និងជាពិសេស​គឺការចូលរួម និងគាំទ្រលើក​ទឹក​ចិត្ត​ជាប្រចាំពីសំណាក់មាតាបិតា និង​អ្នកអាណាព្យាបាលសិស្សផងដែរ។សាលារៀនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុតចំពោះក្រុមហ៊ុនដៃគូសហការធំៗ ដែលបានចូលរួមដាក់ស្តង់ពិព័រណ៍ និងឧបត្ថម្ភលើកទឹកដល់​សិស្សា​នុសិស្ស​ជ័យលាភីក្នុងការប្រកួតដើម្បីឱ្យ​កម្ម​វិធី​​នេះ​ប្រព្រឹត្ត​ទៅបានកាន់ តែទូលំទូលាយជោគជ័យ។

 

No Comments

Post a Comment

Your email address will not be published.