បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

សាលារៀន អន្តរទ្វីប អាមេរិកាំងចូលរួមបើកបវេសនកាលឆ្នាំ២០១៨ -២០១៩ជាមួយសាលាបឋមសិក្សាភូមិ៧

កាលពីថ្ងៃទី១ខែវិច្ឆិកា​ ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង និង មូលនិធិ ម៉េងលី ជេ. គួច បានចូលរួម និងនាំយកសម្ភារសិក្សា​ចំនួន២៥០កញ្ចប់សម្រាប់ធ្វើការបរិច្ចាកទៅ​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ភូមិ៧ ធ្វើឡើង​នៅ​ក្នុង​បរវេណ​សាលាបឋមសិក្សា​ភូមិ៧ ស្ថិត​ក្នុង​ភូមិ២ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ គឺនៅពេលរៀប​ចំពិធីបើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៨ និង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ផងដែរ។ លោកនាយក​សាលាបឋមសិក្សា​ភូមិ៧ បានលើក​ឡើង​ថា តាងនាម​លោក​ជា​គណៈគ្រប់គ្រង​សាលា​បឋមសិក្សា​ភូមិ៧ លោក​ពិតជាមាន​សេចក្ដីសោមនស្សរីករាយ​យ៉ាងក្រៃលែង និង​កោតសរសើរ​យ៉ាងខ្លាំងចំពោះ​មូលនិធិ ម៉េងលី ជេ. គួច ពិសេស​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ​នៃ​មូលនិធិ និង​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​តែងតែ​យកចិត្ត​ទុកដាក់ ក៏ដូចជា​ចូលរួម​ឧបត្ថម្ភ​សម្ភារសិក្សា​ដល់សិស្សសាលា​របស់លោក​ជា​រៀងរាល់ឆ្នាំ​សិក្សា​ ពិសេស​គឺ​រៀងរាល់​សាលាបឋមសិក្សា​ភូមិ៧ រៀបចំពិធីបើក​បវេសនកាល​ឆ្នាំសិក្សា​ថ្មី។ ដើម្បីជាការតបស្នង​គុណ យើង​ខ្ញុំមានតែ​ប្ដេជ្ញា​ចិត្ត និង​ពួតដៃគ្នា​ខិតខំ​បង្ហាត់​បង្រៀន​សិស្សានុសិស្ស​ឱ្យ​អស់​ពីកម្លាំងកាយ​ចិត្ត ដើម្បី​ឱ្យពួកគេ​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ ហើយ​អាចយកទៅ​ប្រើប្រាស់​ក្នុង​សង្គម​បាន​ប្រកបដោយ​ប្រសិទ្ធភាព​តែប៉ុណ្ណោះ។ ​មូលនិធិ ម៉េងលី ជេ. គួច បាន​ឱ្យដឹង​ថា ការណ៍​ដែល​មូលនិធិ ម៉េងលី ជេ. គួច តែងតែ​ធ្វើ​សកម្មភាព​សប្បុរសធម៌​ក្នុង​សង្គមយ៉ាងសស្រាក់សស្រាំ ពិសេសតែងតែ​យកចិត្តទុកដាក់ ក៏ដូចជា​ឧបត្ថម្ភ​សម្ភារសិក្សា​ដល់​សាលារៀន និង​សិស្សានុសិស្ស គឺដោយសារតែ​មូលនិធិ​ចង់ចូលរួមចំណែក​លើកវិស័យអប់រំ​កម្ពុជាឱ្យ​រីកចម្រើន​ខ្លាំង ពិសេសនោះ​មូលនិធិ​ក៏​ចង់​លើក​ទឹក​ចិត្ត​​សិស្សានុសិស្ស​​ឱ្យខិតខំរៀនសូត្រ​ផងដែរ។

No Comments

Post a Comment

Your email address will not be published.