បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

បំណិនជីវិត ដាំត្រកួន

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូបង្គោលថ្នាក់ទី២ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២  វេនព្រឹក និងវេនរសៀលរៀនដាំត្រកួន សាលារៀន អន្តរទ្វីប អាមេរិកាំង។  អ្នកគ្រូបានបង្ហាញពីឈ្មោះគ្រាប់បន្លែដែលត្រូវដាំ សម្ភារ ដី       និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំត្រកួន ទាំងអស់គ្នាដោយភាពសប្បាយរីករាយ។អ្នកគ្រូក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំការដាំត្រកួន ឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំបន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់បន្លែដែលពួកគេបានដាំ។ ជាលទ្ធផល សិស្សានុសិស្សទាំងអស់បានយល់ដឹងពីរបៀបដាំបន្លែ      ការស្រោចទឹកទៅតាមដំណាក់កាល និងវិធីសាស្រ្តថែទាំដាំបន្លែឱ្យដុះលូតលាស់បានល្អ ព្រមទាំងទទួលបានភាពសប្បាយរីករាយនៅក្នុងកម្មវិធីនេះផងដែរ។

 

 

No Comments

Post a Comment

Your email address will not be published.