បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ពិធីសម្តែងព្រះធម្មទេសនា ស្តីអំពីការដឹងគុណគ្រូ និងគុណមាតាបិតាដល់សិស្សនុសិស្ស

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារព្ធពិធី​សម្តែង​ព្រះ​​ធម្ម​ទេស​នាស្ដីពី “ការដឹងគុណគ្រូ និងគុណមាតាបិតា” ជូន​ដល់​​ប្អូនៗ​សិស្សា​នុ​សិស្សថ្នាក់ថ្នាក់មធ្យមសិក្សានៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។

នៅកម្មវិធី​សម្តែងព្រះធម្មទេសនានេះ ព្រះសង្ឃចំនួន០២អង្គព្រះនាម  ព្រះភិក្ខុ អគ្គវង្សោ សុខ ផេន បាន​សម្តែង​ឱវាទ​អប់រំ​សីលធម៌ អប់រំចិត្ត និងរំឭកដាស់តឿន​បន្ថែម​ដល់​ប្អូនៗ​សិស្សា​នុ​សិស្ស​ឱ្យប្រកាន់​ខ្ជាប់​នូវ​​ការ​គោរព​ប្រណិប័តន៍​ឱ្យបានល្អប្រពៃចំពោះមាតាបិតាដែលមាន​គុណ​បាន​​ផ្ដល់​កំណើត​ចិញ្ចឹម​បីបាច់ថែ​រក្សា​​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​ និងទំនុកបម្រុង​គ្រប់បែប​យ៉ាងដល់កូ​ន​បាន​មក​រៀន​សូត្រ និង​យល់​ដឹង​កាន់​តែច្បាស់​ពី​តម្លៃនៃការសិក្សាក៏ដូចជាការជំរុញ​ទឹកចិត្ត​ប្អូនៗ​ឱ្យបង្កើន​ការ​ខិត​ខំ​​ប្រឹង​ប្រែង​​យកចិត្តទុកដាក់ស្វាធ្យាយ​ កុំ​ឱ្យ​រវាត​ឃ្លាតឆ្ងាយពីគុណធម៌នៅក្នុង​ជីវិតប្រចាំថ្ងៃ។​

ក្រោយ​​​ពេលសិស្សានុសិស្សបានស្ដាប់កម្មវិធីព្រះធម្មទេសនានេះរួចមក ធ្វើ​ឱ្យពួកគេមួយចំនួន​មាន​ទឹក​មុខក្រៀម​ក្រំពោរពេញដោយភាពស្ងប់ស្ងាត់ និងមួយចំនួនទៀតបានយំដោយសារបានដឹង​ពីកំហុសខុសឆ្គងមួយចំនួនរបស់​ខ្លួន​ដែលបានធ្វើមក​លើ​លោកគ្រូ អ្នកគ្រូ និងមាតាបិតាកន្លងមក ហើយពួកគេបានតាំងចិត្តកែប្រែកំហុស និងត្រង់ត្រាប់ស្តាប់ និងទទួលនូវ​ឱវាទ​ល្អៗដែលជាមាគ៌ានាំ ដែលញ៉ាំងសេចក្តីសុខក្សេមក្សាន្ត និងប្រយោជន៍មកដល់ខ្លួន។

No Comments

Post a Comment

Your email address will not be published.