បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

អបអរសាទប្អូនដែលផលិតភាពយន្តខ្លីរហូតដល់ឈ្នះពានរង្វាន់លេខ១ ប្រចាំអាស៊ីឆ្នាំ២០១៨

អបអរសាទប្អូនដែលផលិតភាពយន្តខ្លីរហូតដល់ឈ្នះពានរង្វាន់លេខ១ ប្រចាំអាស៊ីឆ្នាំ២០១៨

ភាពយន្តខ្លីមួយមានចំណងជើងថា​«កូនប្រុស​គ្មាន​ទំនួល​ខុសត្រូវ» ​ផលិតដោយសិស្ស​វិទ្យាល័យ​ ៣រូប ​​​​​​​​​ដែល​បាន​នាំយក​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន ជាមួយសិស្ស​ផ្សេងទៀត ជាង១០ប្រទេស ​​​បានជាប់ជ័យលាភីលេខ១។

យុវ​សិស្ស សឹង​ពុត្រ បញ្ញា ដែលជា​សិស្ស​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បាន​រួមគ្នា​ជាមួយ​យុវ​សិស្ស​ពីរ​រូប​ទៀត​ ដើម្បី​ផលិតភាព​យន្ត​ខ្លី​បែប​អប់រំ​នេះ​ឡើង។ យុវ​សិស្ស​វ័យ១៧ឆ្នាំ​រូប​នេះ​​បាន​​យក​ស្នាដៃ​ខ្លួន ​ទៅប្រកួតនៅប្រទេស​ជប៉ុន​ក្រុង​គី​តាមិ ខេត្ត​ហុក​កៃ​ដូ ​ក្នុង​កម្មវិធី JENESYS 2018 ​កាលពី​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​​​ជាមួយ​ស្នាដៃ​សិស្ស​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០ ​រួមទាំងប្រទេស​ទីម័រខាងកើត ចិន តៃវ៉ាន់ ម៉ុងហ្គោលី កូរ៉េ​ខាងត្បូង និង​ជប៉ុន។

​​«កូនប្រុស​គ្មាន​ទំនួល​ខុសត្រូវ» ​ ​គឺជារឿងខ្លី​និយាយ​ពីក្មេង​ប្រុស​ម្នាក់មិន​ឱ្យ​តម្លៃ​ម្ដាយ​របស់​ខ្លួន។ រូបគេ​ជា​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង រួមទាំង​ការសិក្សាផង។ នៅទីបំផុត គេ​បាន​ក្លាយជា​មនុស្ស​វង្វេង​សតិ ក្រោយពី​ម្ដាយ​របស់​គេ​ជួប​ឧបទ្ទវហេតុ​ស្លាប់ ដែល​កើតឡើង​ដោយសារ​រូបគេ។

ទាំងការសរសេរ ការរៀប​ចំថត គឺជាគំនិតផ្តួចផ្តើម របស់យុវ​សិស្ស សឹង​ពុត្រ បញ្ញា និងមិត្តភក្តិ២នាក់ទៀត។ ​យុវសិស្ស ​ សឹង​ពុត្រ បញ្ញា​​​ បានសរសេរ​លើ​បណ្តាញ​សង្គម​របស់ខ្លួន ​បន្ទាប់ពី​ទទួលបាន​ជោគជ័​យ​ក្នុងការ​ប្រកួតនេះ ថា​«ជោគជ័យ​ហើយ​បង​ប្អូន​។ លេខ១ ក្នុង Award Winner។ ​ពិតជាមិន​នឹកស្មាន​ថាពួក​យើងបាន​ឈាន​មកដល់​ចំណុច​មួយនេះ​ទេ អរគុណ​អ្នក​ដែល​បាន​ចូលរួម​គាំទ្រ​លើក​ទឹកចិត្ត​ពួកខ្ញុំ​និង​អ្ន​ក​ដែល​បាន​ជួយសហការ​ក្នុងការ​ផលិតភាព​យន្តខ្លីមួយនេះ​រហូត​ដល់​ឈ្នះ​ពាន​រង្វាន់​អាស៊ី​ប្រចាំ​ឆ្នាំ២០១៨។»ការប្រកួត​ប្រជែង​ផ្នែក​ខ្សែភាពយន្ត​ខ្លី​ឆ្នាំ២០១៨​ ផ្តោត​លើ​ប្រធានបទ «ការទទួលខុសត្រូវ​ដោយខ្លួនឯង» ដោយ​មាន​គោល​បំណង​លើក​ទឹកចិត្ត​សិស្សវិទ្យាល័យ ​ដែល​មាន​ឆន្ទៈ​ក្នុង​ការផ​លិត​ខ្សែភាពយន្តបង្ហាញ​សក្តា​នុ​ពល​គំនិត​ និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​។

លោក ប៉ាំង លាងស៊ីម ចាងហ្វាងរង​មធ្យមសិក្សាទុតិ​យភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានប្រសាសន៍ថា ភាព​ជោគជ័យ​របស់​បញ្ញា​ គឺ​កើត​ឡើង​ពីភាព​ខិត​ខំប្រឹង​ប្រែង​ទាំង​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​របស់​គាត់​ក្នុងការ​បង្ហាញ​ស្នាដៃ​ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​​រាជា​ណាចក្រ​មួយ​ដែល​ធ្លាប់​មាន​កិត្តិនាម​ ល្បីល្បាញ​នាសម័យ​បុរាណ។ ហើយ​អ្វី​ដែល​គាត់ទ​ទួល​បាន​មិនមែនកើតឡើង​ដោយចៃដន្យ​នោះទេ គឺ​មានគម្រោង និងផែនការច្បាស់លាស់។

លោកបន្តថា«​ក្នុងនាមខ្ញុំជាគ្រូម្នាក់ ​ក៏ដូចជាជនជាតិខ្មែរម្នាក់ពិត​ជាមានមោទនភាព​ខ្លាំង និង​មានចិត្ត​រំភើប​ចំពោះ​ស្នាដៃ​ដែល​សិស្ស ឬយុវជនខ្មែរ​ទទួល​បាន​ពី​ប្រទេស​ជប៉ុន។ ​ខ្ញុំសូមឱ្យ​យុវជន​ខ្មែរ​ ដែល​ជាសសរ​ទ្រូង​សង្គម​ជាតិ​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀន ហើយខិតខំ​ស្រាវជ្រាវ​ ​រិះរក​ និងបង្កើត​អ្វី​ដែល​ថ្មី ​ដើម្បី​ឱ្យ​ពិភព​លោក​​​​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ថែម​ទៀត។

អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post a Comment

Your email address will not be published.