បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

បំណិនជីវិត បោះតែនតិ៍

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធី​បោះតែនតិ៍ដោយសិស្សានុសិស្ស វេនព្រឹក និង​វេនរសៀល សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក​។ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបដំឡើងបោះតែនតិ៍ឱ្យសិស្សានុសិស្សចេះ​ដំឡើង​បោះ​តែនតិ៍ដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជា​មួយ​មិត្ត​ភក្តិក្នុង​ថ្នាក់ និងក្នុងសាលារៀន។  បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានអានសៀវភៅ និង​អ្នកគ្រូបាន​អាន​រឿងនិទានខ្លីៗឱ្យសិស្សានុសិស្សបានស្ដាប់ផងដែរ ហើយចុងកម្មវិធីអ្នកគ្រូក៏បាន​ដឹកនាំ​ប្អូនៗ​សិស្សានុសិស្សលេងល្បែងប្រជាប្រិយខ្មែរសប្បាយៗផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការបោះតែនតិ៍ ហើយពួកគេ​បានអនុវត្តការ​រៀបចំតែនតិ៍ដោយខ្លួនឯងដោយមានការជួយសម្រួលពីគ្រូ និងយល់ដឹងកាន់តែ​ច្បាស់​លាស់ពីការបោះជុំរុំ រួមទាំងការអាន និងស្តាប់រឿងនិទានខ្លីៗប្រកបដោយបរិយាកាសរីករាយ។

No Comments

Post a Comment

Your email address will not be published.