បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ដំណើរចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ឆ្នាំសិក្សា២០១៨-២០១៩

កាលពីថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០១៨ កន្លងទៅនេះ គណៈប្រតិភូ​អធិការកិច្ច នៃ​មន្ទីរអប់រំ យុវជន និងកីឡា រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ហ៊ាង ឡាឌី ប្រធាន​ការិយាល័យ​មធ្យម​សិក្សា បាន​ចុះអធិការ​កិច្ច នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅ​សេទុង ដោយ​ផ្ដោត​សំខាន់​ទៅលើ​៣​ចំណុច។ បន្ទាប់​ពីគណៈប្រតិភូអធិការ​កិច្ច ចុះពិនិត្យ និង​តាមដានកិច្ចការ​មួយព្រឹក​ពេញនោះ លោក ហ៊ាង ឡាឌី ក៏បាន​កោត​សរសើរ​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​គ្រប់​គ្រង និងលោកគ្រូ អ្នកគ្រូ ​នៃ​​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានអភិវឌ្ឍន៍ និងរីកចម្រើនបាន​លឿន​។ លោក​បន្ថែម​ថា ឆ្នាំ​សិក្សា​២០១៨​-​២០១៩ នេះ កិច្ចការ​គ្រប់គ្រង​រដ្ឋបាល ការងារ​បរិស្ថាន និង​បច្ចេកទេស​រៀន និ​ងបង្រៀន គឺ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​របស់​ក្រសួង​អប់រំ ក៏​ដូច​មន្ទីរ​អប់រំ យុវជន និងកីឡា រាជធានី​ភ្នំពេញ។​ ប្រធាន​ការិយាល័យ​មធ្យម​សិក្សា បាន​លើកទឹក​ចិត្ត និង​ជំរុញ​​ដល់ សាលារៀន អន្តរទ្វីប អាមេរិកាំង ​នូវ​កម្មវិធី​សិក្សា​មួយ​ចំនួន​ទៀត​បន្ថែម​។ ក្នុងនោះ​មាន​​ មុខវិជ្ជា ស្ដីពី​អំពើពុករលួយ និង​សុវត្ថិភាព​ចំណី​អាហារ ជាដើម។ ក្នុងការចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា នេះ អ្នកស្រី រស់ យ៉ាណា ប្រធាន​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ថ្លែង​អំណរ​អរគុណ​ដល់​គណៈ​ប្រតិ​ភូអធិការ​កិច្ច​យ៉ាង​ក្រៃ​លែង ដែល​បាន​ចំណាយ​ពេលវេលា​ដ៏មាន​តម្លៃ​ក្នុង​ការ​ពិនិត្យ តាមដាន វាយ​តម្លៃ​លទ្ធផល និង​កែលម្អ ដើម្បី​ឱ្យ​សាលារៀន អន្តរទ្វីប អាមេរិ​កាំង កាន់តែ​អភិវឌ្ឍន៍ និង​រីកចម្រើន​។

No Comments

Post a Comment

Your email address will not be published.