បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

បំណិនជីវិត ដាំខាត់ណា

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ លោកគ្រូ ដែលជាគ្រូបន្ទុកថ្នាក់ទី៣  បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ វេនព្រឹក និងវេនរសៀលដាំខាត់ណានៅក្នុងបរិវេណអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកគ្រូ បង្ហាញពីឈ្មោះបន្លែដែលត្រូវដាំ សម្ភារ ដី របៀបបណ្តុះគ្រាប់បន្លែ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគ្រាប់បន្លែទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំបន្លែឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានបណ្តុះគ្រាប់បន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់បន្លែដែលពួកគេបានដាំ។

No Comments

Post a Comment

Your email address will not be published.