បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ការបង្ហាត់ឱ្យសិស្សានុសិស្សចេះពីរបៀបដំាបន្លែ

ចន្លោះពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨  ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូដែលជាគ្រូបន្ទុកថ្នាក់មត្តេយ្យ និងបឋមសិក្សា បានដឹកនាំសិស្សានុសិស្សទាំងវេនព្រឹក និងវេនរសៀលដំាប៉េងប៉ោះ ដាំខ្ញី ដាំស្អៃខ្មៅ ដាំខ្ទឹមស និងដាំជីរណា ទៅតាមកម្រិតសិក្សារបស់ពួកគាត់នៅក្នុងបរិវេណ សាលារៀន អន្តរទ្វីប អាមេរិកាំង ។ លោកគ្រូ អ្នកគ្រូបង្ហាញពីឈ្មោះបន្លែដែលត្រូវដាំ សម្ភារ ដី របៀបបណ្តុះគ្រាប់បន្លែ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគ្រាប់បន្លែទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ អ្នកគ្រូក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំបន្លែឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានបណ្តុះគ្រាប់បន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់បន្លែដែលពួកគេបានដាំ។

No Comments

Post a Comment

Your email address will not be published.