បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ពិសោធរបស់សិស្សថ្នាក់ទី១២ មុខវិជ្ជា រូបវិទ្យា ប្រធានបទ រលកដំណាល និងរលកជញ្ជ្រំ

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ លោកគ្រូ សូ សុផាត គ្រូបង្រៀនមុខវិជ្ជា      រូបវិទ្យា  បានបង្រៀនមុខវិជ្ជារូបវិទ្យាលើមេរៀន “រលកដំណាល និងរលកជញ្ជ្រំ ” ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ។          នៅក្នុងសកម្មភាពបង្រៀននោះ លោកគ្រូ សូ សុផាត បានលើកយកចំណុចសំខាន់ៗនៃ   ខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើរលកដំណាល និងរលកជញ្ជ្រំ ។ បន្ទាប់មក លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដែលនៅតាមក្រុមពិសោធនីមួយៗមានសមាជិកចំនួន០៤ទៅ០៥នាក់ ដើម្បីពិសោធដោយផ្ទាល់ទៅលើរលកដំណាល និងរលកជញ្ជ្រំ ។ លោកគ្រូ សូ សុផាត គ្រូ​ជំនាញ​រូប​វិទ្យា បាន​លើក​ឡើង​ថា ការពិសោធ​នា​ពេល​នេះ​​សំដៅ​ដល់​ការ​ស្វែង​រក​ឱ្យ​ឃើញ​ការ​ពិត​តាម​ទ្រឹស្ដី​មេរៀន​ ហើយ​ការ​ពិសោធ​សម្រាប់​ថ្នាក់​ចំណេះ​ទូទៅពុំ​មែន​ធ្វើ​ស៊ី​ជម្រៅ​ខ្លាំង​ដូច​អ្នក​ជំនាញ​នោះ​ទេ​ តែ​អាចចាត់​ទុក​ថា​ ពិសោធ​រក​អ្វី​ដែល​មាន​នៅ​ក្នុង​ទ្រឹស្ដី​មេ​រៀន។​ លោកគ្រូបានបន្ត​ថា មុខ​វិជ្ជា​វិទ្យាសាស្រ្ត​មិន​ត្រឹម​តែ​មាន​ខ្លឹម​សារ​ផ្សា​ភ្ជាប់​នឹង​ការ​អនុវត្ត​ទៅ​តាម​ទ្រឹស្ដី​មេរៀន​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​តម្រូវការ​នៃ​ចំណេះ​ដឹង​ ដែល​សិស្សានុសិស្ស​កំពុង​ទាមទារ​ក្នុង​ការ​រៀន​សូត្រ​​ផង​ដែរ ហើយ​អ្វី​រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ​ពិសោធន៍​អាចជា​ផ្នែក​​ដ៏​សំខាន់​​មួយ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សិស្សានុសិស្ស​​ឱ្យ​ចូល​ចិត្តរៀនសូត្រ។ ការពិសោធនេះ បានបង្ហាញឱ្យឃើញពីដំណើរការរលកដំណាល និងរលកជញ្ជ្រំ ។ ក្រោយពីបានពិសោធរួចរាល់ សិស្សានុសិស្សបានលើកឡើងជាសំណួរសួរទៅកាន់លោកគ្រូ ហើយលោកគ្រូក៏បានពន្យល់បន្ថែមទៀតដល់សិស្សានុសិស្សអំពីទ្រឹស្តីល្អៗ ព្រមទាំងវិធីសាស្រ្តពិសោធផងដែរ។

ជាចុងក្រោយ លោកគ្រូ សូ សុផាត បានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផលនៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរទៅលើប្រធានបទ “រលកដំណាល និងរលកជញ្ជ្រំ ”។ សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ និងជួយពន្យល់ណែនាំគ្នាទៅវិញទៅមកដើម្បីឱ្យបានស្វែងយល់ និងចេះពីរបៀបពិសោធឱ្យបានគ្រប់គ្នា។ ក្រោយពីពិសោធចប់សព្វគ្រប់សិស្សានុសិស្សមានភាពសប្បាយរីករាយ ដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អ ហើយក៏បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។

No Comments

Post a Comment

Your email address will not be published.