បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

Author: Veasna

ការធ្វើបទបង្ហាញ បេឡាជាតិរបបសន្តិសុខសង្គម

ការធ្វើបទបង្ហាញ បេឡាជាតិរបបសន្តិសុខសង្គម

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម(ប . ស . ស)។ ការធ្វើបទបង្ហាញនេះដោយលោក សារ៉ាយ ដែលតំណាងឱ្យបេឡាជាតិរបបសន្តិសុខសង្គម ជូនទៅដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ឱ្យបានយល់អំពីអត្ថប្រយោជន៍ទទួលបានពី ប.ស.ស ទៅលើចំនុចមួយចំនួនដូចជា ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាព។​ បន្ទាប់ពីធ្វើបង្ហាញយ៉ាងក្បោះក្បាយរួចហើយលោកគ្រូអ្នកគ្រូមានសំណួរសួរយ៉ាងច្រើន ហើយលោកគ្រូ សារ៉ាយបានបកស្រាយគ្រប់សំណួរធ្វើឱ្យលោកគ្រូអ្នកគ្រូអស់ចម្ងល់ ហើយជាចុងក្រោមយើងទាំងអស់គ្នាថតរូបជុំគ្នា។