បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

កម្មវិធីសប្បុរសធម៌

សាលារៀន អន្តរទ្វីប អាមេរិកាំងចូលរួមបើកបវេសនកាលឆ្នាំ២០១៧ -២០១៨ ជាមួយសាលាបឋមសិក្សាភូមិ៧

សាលារៀន អន្តរទ្វីប អាមេរិកាំងចូលរួមបើកបវេសនកាលឆ្នាំ២០១៧ -២០១៨ ជាមួយសាលាបឋមសិក្សាភូមិ៧

កាលពីថ្ងៃទី១ខែវិច្ឆិកា​ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង និង មូលនិធិ ម៉េងលី ជេ. គួច បានចូលរួម និងនាំយកសម្ភារសិក្សា​ចំនួន២៥០កញ្ចប់សម្រាប់ធ្វើការបរិច្ចាកទៅ​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ភូមិ៧ ធ្វើឡើង​នៅ​ក្នុង​បរវេណ​សាលាបឋមសិក្សា​ភូមិ៧ ស្ថិត​ក្នុង​ភូមិ២ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ គឺនៅពេលរៀប​ចំពិធីបើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ផងដែរ។ លោក ទួន គីមស៊ីវុត នាយក​សាលាបឋមសិក្សា​ភូមិ៧ បានលើក​ឡើង​ថា តាងនាម​លោក​ជា​គណៈគ្រប់គ្រង​សាលា​បឋមសិក្សា​ភូមិ៧ លោក​ពិតជាមាន​សេចក្ដីសោមនស្សរីករាយ​យ៉ាងក្រៃលែង និង​កោតសរសើរ​យ៉ាងខ្លាំងចំពោះ​មូលនិធិ ម៉េងលី ជេ. គួច ពិសេស​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ​នៃ​មូលនិធិ និង​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​តែងតែ​យកចិត្ត​ទុកដាក់ ក៏ដូចជា​ចូលរួម​ឧបត្ថម្ភ​សម្ភារសិក្សា​ដល់សិស្សសាលា​របស់លោក​ជា​រៀងរាល់ឆ្នាំ​សិក្សា​ ពិសេស​គឺ​រៀងរាល់​សាលាបឋមសិក្សា​ភូមិ៧ រៀបចំពិធីបើក​បវេសនកាល​ឆ្នាំសិក្សា​ថ្មី។ “សមាន​ចិត្តដ៏គួរឱ្យស្ញប់ស្ញែង​មួយនេះ គឺ​នឹង​ស្ថិត​ក្នុងចិត្ត​របស់​ខ្ញុំ​និង​សិស្សានុសិស្ស​របស់ខ្ញុំ​ជា​និច្ច។ ដើម្បីជាការតបស្នង​គុណ យើង​ខ្ញុំមានតែ​ប្ដេជ្ញា​ចិត្ត និង​ពួតដៃគ្នា​ខិតខំ​បង្ហាត់​បង្រៀន​សិស្សានុសិស្ស​ឱ្យ​អស់​ពីកម្លាំងកាយ​ចិត្ត ដើម្បី​ឱ្យពួកគេ​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ ហើយ​អាចយកទៅ​ប្រើប្រាស់​ក្នុង​សង្គម​បាន​ប្រកបដោយ​ប្រសិទ្ធភាព​តែប៉ុណ្ណោះ។ ចុងក្រោយ​ខ្ញុំសូមជូនពរ​លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី […]

មូលនិធិ ម៉េងលី ជេ. គួច បរិច្ចាគកង់៧៥គ្រឿង និងសម្ភារៈសិក្សា ដល់សិស្សសាលាបឋម…

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ​ មូ​លនិធិ ម៉េងលី ជេ. គួច ក្រោមការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង​លោក​ជំទាវ​ បាន​បើក​យុទ្ធនា​ការ “កង់១ជីវិត១ ដើម្បីចូលរួមលើកស្ទួយការ​អប់រំ​កុមារ” លើកទី៤ និងកម្មវិធី​ធនាគារអាហារ​សប្បុរសធម៌ លើកទី១៧១ ​ដោយ​បាន​នាំ​យក​កង់​ចំនួន៧៥​គ្រឿង សម្ភារៈសិក្សា​មួយ​ចំនួន ថវិកា ព្រមទាំងអាហារសប្បុរសធម៌ ចុះចែកដល់សិស្សានុសិស្ស​ លោក​គ្រូ​អ្នកគ្រូ ​និង​អាណាព្យាបាល​សិស្ស នៅសាលា​បឋម​សិក្សា ​អរិយកស្សប ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ពោធ៍រ៉ាល់​ ឃុំភ្នំបាត​ ស្រុកពញាឮ ខេត្ត​កណ្ដាល។ទន្ទឹមនឹងការបរិច្ចាគកង់ចំនួន៧៥គ្រឿង ដល់សិស្សានុសិស្ស មូលនិធិក៏បានឧបត្ថម្ភបន្ថែម​នូវសម្ភារៈ​សិក្សា​មួយ​ចំនួន​រួមមាន ​កាតាប​ម្នាក់​មួយ សៀវភៅ​សរសេរ​៤ក្បាល ប៊ិក២ដើម ខ្មៅដៃ២ដើម ជ័រលុប១ ប្រដាប់ខួងខ្មៅដៃ១ បន្ទាត់១ ទឹកដោះគោឆៅ២កញ្ចប់ អាហារ​សម្រន់ និង​ទឹកបរិសុទ្ធ​ផងដែរ។ ក្រៅពី​នោះ មូល​និធិ​ក៏បាន​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែចំនួន​៧០នាក់ ​និង​សិស្សពិការ​អវយវៈផង​ដែរ ​ដោយ​ម្នាក់ៗ​ទទួល​បាន សៀវភៅ​សរសេរ​៦ក្បាល ប៊ិក២ដើម ខ្មៅដៃ១ដើម ជ័រលុប១ ប្រដាប់ខួងខ្មៅដៃ១ បន្ទាត់១ […]

កម្មវិធីសប្បុរសធម៌

កម្មវិធីសប្បុរសធម៌

កម្មវិធីសប្បុរសធម៌ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍។ រាល់ពេលមានការរៀបចំកម្មធីនៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សិស្សានុសិស្សនៃមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកជំនួយសប្បុរសធម៌តាមរយៈការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានា ការដាក់លក់វត្ថុអនុស្សាវរីយ៍ និងនំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ដូចជា សម្លៀកបំពាក់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារផ្ទះបាយ សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ ដែលសម្ភារទាំងអស់នេះជារបស់របរដែលថ្មី ឬចាស់ដែលសប្បុរសជនមានបំណងចង់បរិច្ចាគជាទានតាមសទ្ធាជ្រះថ្លា ដើម្បីយកទៅចែកជូនដល់កុមារកំព្រា ជនទុរគត ជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាម និងសាលារៀនដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ពួកគេមួយចំណែកតាមលទ្ធភាពដែលពួកយើងអាចធ្វើទៅបាន។

សិស្សថ្នាក់ទី១២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចែក​អំណោយ​សប្បុរសធម៌ ក្នុង​ដំណើរ​ទស្សន​កិច្ច​សិក្សា ប្រាសាទ​សំបូរ​ព្រៃគុក និង​ខេត្ត​សៀមរាប

សិស្សថ្នាក់ទី១២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចែក​អំណោយ​សប្បុរសធម៌ ក្នុង​ដំណើរ​ទស្សន​កិច្ច​សិក្សា ប្រាសាទ​សំបូរ​ព្រៃគុក និង​ខេត្ត​សៀមរាប

22 មិថុនា 2016 សិស្សថ្នាក់ទី១២ ចំនួន៣៤០នាក់ ដឹកនាំដោយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះចែកអំណោយសប្បុរធម៌ជូនដល់សិស្សានុសិស្សចំនួនជាង៤១៥នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអាត់ស៊ូ ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងដំណើរទស្សនកិច្ចសិក្សានៅប្រាសាទសំបូរព្រៃគុក និងតំបន់វប្បធម៌ប្រវត្តិសាស្រ្តខេត្តសៀមរាប រយៈពេល៤ថ្ងៃ កាលពីថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។ លោកស្រី ឡា សុភៈ នាយកចាងហ្វាងបានឱ្យអ្នកយកព័ត៌មានយើងដឹងថា ជារៀងរាល់ឆ្នាំសិក្សាសាលាបានមានប្រសាសន៍ថា ចុះទស្សនកិច្ចសិក្សានៅតាមតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ក្នុងខេត្តសៀមរាប និងតាមបណ្តាខេត្តនានាផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្រ្តជាក់ស្តែងដើម្បីបង្កើននូវចំណេះដឹងថ្មីៗ និងជំរុញការសិក្សារៀនសូត្ររបស់សិស្សឱ្យកាន់តែមានការអភិវឌ្ឍឈានឡើង និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួមទាំងបានបណ្តុះនូវវប្បធម៌ចែករំលែក ក្នុងសង្គម ហើយក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាបលើកនេះ សាលាបានដឹកនាំសិស្សានុសិស្សចុះចែកអំណោយសម្ភារសិក្សាផ្ទាល់ខ្លួនរបស់ ពួកគេជូនដល់ប្អូនៗនៅសាលាបឋម-អនុវិទ្យាល័យអាត់ស៊ូ ស្ថិតក្នុងខេត្តកំពង់ធំ និងបានសិក្សាស្វែងយល់ពីប្រាសាទសំបូរព្រៃគុក កសិដ្ឋានចិញ្ចឹមដង្កូវនាង សិប្បកម្មផលិតសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ សារមន្ទីរជាតិអង្គរ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត ជាពិសេសគឺប្រាសាទបុរាណខ្មែរដែលជាសម្បត្តិវប្បធម៌ជាតិមានតម្លៃមហាសាល ស្ថិតនៅលើទឹកដីដ៏ពិសិដ្ឋនៃខេត្តសៀមរាប ដែលជាតំបន់ទិសដៅទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ២ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។ […]

សិស្សានុសិស្សក្រីក្រ និង​សិស្ស​ពូកែ​សាលា​បឋម​សិក្សា​ភូមិ៧ ចំនួន​២៦០នាក់ ទទួល​អំណោយ​សប្បុរស​ធម៌​ពី​មូលនិធិ ម៉េងលី ជេ. គួច

សិស្សានុសិស្សក្រីក្រ និង​សិស្ស​ពូកែ​សាលា​បឋម​សិក្សា​ភូមិ៧ ចំនួន​២៦០នាក់ ទទួល​អំណោយ​សប្បុរស​ធម៌​ពី​មូលនិធិ ម៉េងលី ជេ. គួច

01 មិថុនា 2016 នាឱកាសទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៦ កន្លងទៅនេះក្រុមការងារមូលនិធិម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌ជាសម្ភារសិក្សាចំនួន២៦០កញ្ចប់ ទៅបរិច្ចាគជូនប្អូនៗសិស្សានុសិស្សក្រីក្រ និងសិស្សពូកែនៅសាលាបឋមសិក្សាភូមិ៧ដែលស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញអំណោយសប្បុរសធម៌ទាំងអស់សរុបមានចំនួន២,០២៦,៩០០រៀល។ អំណោយទាំងអស់នេះ បានមកពីការលក់សៀវភៅ You Are The Good. Better. Best និពន្ធដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួចម៉េងលី និងមានការចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនMonument Books and Toys។ អ្នកគ្រូ ម៉ម ចរិយា បង្រៀនថ្នាក់ទី១នៅសាលាបឋមសិក្សាភូមិ៧បានសម្តែងនូវទឹកចិត្តសប្បាយរីករាយចំពោះប្អូនៗសិស្សានុសិស្សក្រីក្រ និងសិស្សពូកែដែលពួកគេបានទទួលនូវអំណោយសប្បុរសធម៌ជាសម្ភារសិក្សា។ អ្នកគ្រូ ចរិយា បានបន្តទៀតថា “អំណោយទាំងនោះ គឺបានជួយសម្រាលទុក្ខលំបាករបស់សិស្សក្រីក្របានមួយកម្រិត ក៏ដូចជាជួយជម្រុញទឹកចិត្តពួកគេឱ្យប្រឹងប្រែងរៀនសូត្រ និងមករៀនទៀងទាត់បន្តទៀត ចំណែកសិស្សពូកែ គឺជួយលើកទឹកចិត្តពួកគេឱ្យខិតខំរៀនសូត្រឱ្យបានកាន់តែពូកែជាងមុនថែមទៀត”។ លោក ទួន គីមស៊ីវុត នាយកនៃសាលាបឋមសិក្សាភូមិ៧ បានមានប្រសាសន៍ថា “ខ្ញុំមានទឹកចិត្តសប្បាយរីករាយចំពោះទង្វើដែលមូលនិធិ ម៉េងលី ជេ. គួច បាននាំយកនូវអំណោយសប្បុរសធម៌ជាសម្ភារសិក្សាមកបរិច្ចាគជូនសិស្សានុសិស្សក្រីក្រ និងសិស្សពូកែដើម្បីឱ្យពួកគេមានសម្ភារសិក្សាគ្រប់គ្រាន់ […]