បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ការចែករំលែកបទពិសោធន៍

មុននឹងក្លាយជាមនុស្សជោគជ័យ ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់

មុននឹងក្លាយជាមនុស្សជោគជ័យ ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀនអន្តរទ្វីប អាមេរិកាំង បានសហការជាមួយក្រុមហ៊ុនជីបម៉ុងគ្រុបដើម្បីរៀបចំកម្មវិធី ​«ខ្ញុំឆ្នើម» ដោយវាគ្មិនមកពីក្រុមហ៊ុន​ ជីបម៉ុង​គ្រុប គឺលោក សុខ សុភ័កិ្ត ជាគ្រូបណ្តុះបណ្តាលធនធានមនុស្ស មកធ្វើបទបង្ហាញអំពី ខ្ញុំឆ្នើម សម្រាប់សិស្សានុសិស្សថ្នាក់ទី១២។កម្ម​វិធីនេះ​ធ្វើ​ឡើង ដើម្បី​​ចែក​រំលែក​​ចំណេះដឹង​ពី​​ភាព​ជោគជ័យ និងការកំណត់គោលដៅ ដល់​សិស្សា​នុ​សិស្ស​ថ្នាក់​ទី​១២ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង។ វាគ្មិនបានបង្ហើបអំពីគន្លឹះខ្លះៗមានដូចជា ការ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​​​​​នៃ​ភាព​ជោគជ័យ ហើយដើម្បីជោ​គជ័យ ទាល់​តែ​យើង​មាន​គោលដៅ​ឱ្យ​ច្បាស់ ពីព្រោះយើង​ស្គាល់​ពី​ខ្លួន​យើង​ច្បាស់ យើងនឹង​ដឹង​ថា​​ខ្លួនឯង​មាន​ចំណុច​ខ្លាំង​ទៅ​លើ​អ្វី និង​ខ្សោយ​ទៅ​លើ​ចំណុច​អ្វី ហើយ​អ្វី​ជាគោលដៅ​ត្រូវ​ធ្វើ​​នៅថ្ងៃ​អនាគត​។អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ

ការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាអង់គ្លេស នៅអគារ ងិន ហួយ

ការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាអង់គ្លេស នៅអគារ ងិន ហួយ

គ្រូភាសាអង់គ្លេសបានបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាអង់គ្លេស ជារាងរាល់ថ្ងៃសុក្រក្នុងខែកញ្ញា ឆ្នាំ២០១៧ នេះ លោកគ្រូ អ្នកគ្រូបង្រៀនភាសាអង់គ្លេសគ្រប់កម្រិត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ​បាន​បង្រៀន​ថ្នាក់​និទស្សន៍មុខវិជ្ជាអង់គ្លេស ជូនដល់​លោកគ្រូ អ្នកគ្រូ ប្រមាណ​ជិត​២០នាក់ ​ដើម្បី​បំពេញ​បន្ថែម​នូវ​ចំណេះដឹង​ផ្នែកភាសាអង់គ្លេស ​និង​បច្ចេកទេសក្នុងការ​បង្រៀន​ឱ្យ​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាពខ្ពស់ ​ព្រមទាំង​មាន​ការ​វាយ​តម្លៃ​នៃ​ការ​បង្រៀន​ពីសំណាក់​សិក្ខាកាម​នោះ​ផង​ដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន ​និងរិះរក​ចំណុច​ខ្វះខាត​នៃការ​បង្រៀន​ផង​ដែរ។​

ការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាវិទ្យាសាស្រ្ត និងគណិតវិទ្យា នៅអគារ ងិន ហួយ

ការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាវិទ្យាសាស្រ្ត និងគណិតវិទ្យា នៅអគារ ងិន ហួយ

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកគ្រូ ស៊ុម រដ្ឋា និងលោកគ្រូ ភន ស៊ីណាយ ជាគ្រូកម្រិតបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ​បាន​បង្រៀន​ថ្នាក់​និទស្សន៍មុខវិជ្ជាវិទ្យាសាស្រ្ត និងគណិតវិទ្យា ដល់​លោកគ្រូ អ្នកគ្រូ ប្រមាណ​ជិត​៦០នាក់ ​ដើម្បី​បំពេញ​បន្ថែម​នូវ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ ​និង​ការ​បង្រៀន​ឱ្យ​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាពខ្ពស់ ​ព្រមទាំង​មាន​ការ​វាយ​តម្លៃ​នៃ​ការ​បង្រៀន​ពីសំណាក់​សិក្ខាកាម​នោះ​ផង​ដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន ​និងរិះរក​ចំណុច​ខ្វះខាត​នៃការ​បង្រៀន​ផង​ដែរ។​

ការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាវិទ្យាសាស្រ្តអនុវត្ត អំពីខ្លួនប្រាណខ្ញុំ នៅអគារ ងិន ហួយ

ការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាវិទ្យាសាស្រ្តអនុវត្ត អំពីខ្លួនប្រាណខ្ញុំ នៅអគារ ងិន ហួយ

  កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ អ្នកគ្រូ ម៉ាក សុធារ៉ា គ្រូកម្រិតបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ​បាន​បង្រៀន​ថ្នាក់​និទស្សន៍​មុខវិជ្ជាវិទ្យាសាស្ត្រ​ស្ដីពី “ខ្លួនប្រាណខ្ញុំ” ដល់​លោកគ្រូ អ្នកគ្រូ ប្រមាណ​ជិត​៦០នាក់ ​ដើម្បី​បំពេញ​បន្ថែម​នូវ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ ​និង​ការ​បង្រៀន​ឱ្យ​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាពខ្ពស់ ​ព្រមទាំង​មាន​ការ​វាយ​តម្លៃ​នៃ​ការ​បង្រៀន​ពីសំណាក់​សិក្ខាកាម​នោះ​ផង​ដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន ​និងរិះរក​ចំណុច​ខ្វះខាត​នៃការ​បង្រៀន​ផង​ដែរ។​

ការបង្រៀនថ្នាក់និទស្សន៍ អំពីផ្លែស្វាយ និងនិទានរឿង

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ នៅអគារ​ ងិន ហួយ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុងបានរៀបចំធ្វើកម្មវិធីថ្នាក់និទស្សន៍អំពីផ្លែស្វាយ និងនិទានរឿង ដោយអ្នកគ្រូ ពុធ សុធារ៉ា និងអ្នកគ្រូ សៅ សេរីរ័ត្នជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកក្រោមមត្តេយ្យ មត្តេយ្យ និងផ្នែកបឋមសិក្សា ចំនួន២៣នាក់។ ដើម្បី​ចែករំលែក​បទពិសោធ​បង្រៀន​ ក៏ដូចជា​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព​ វិជ្ជាជីវៈ​ និង​គរុកោសល្យខ្ពស់​ ​ ។​  ក្រោយ​ពេល​បង្រៀន​ចប់​ លោកគ្រូ​ អ្នកគ្រូ​ និង​ចាហ្វាងដែលបាន​ចូលរួម​ បាន​ធ្វើការ​វាយតម្លៃ​ និងបំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាតមួយចំនួន​ ដើម្បីឱ្យការបង្រៀនរបស់អ្នកគ្រូកាន់តែមានប្រសិទ្ធភាព និងស្រប​តាម​គរុកោសល្យ​​។​​