បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ការប្រកួតប្រជែងចំណេះដឹង

ការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៥ វគ្គផ្ដាច់ព្រ័ត្រ

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារឰ​កម្មវិធី​ការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើក​ទី៥ ថ្នាក់ទី៧ ដល់ទី១២ តាមសាខានីមួយៗបានយកបេក្ខជនរបស់ខ្លួនដើម្បីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅសាខាកណ្តាល ម៉ៅសេទុង។ ជាលទ្ធផលនៃការប្រកួតប្រជែងអាន និងតែងអត្ថបទភាសាខ្មែរ គណៈកម្មការវាយតម្លៃនៃកម្មវិធី “ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច” លើកទី៥ បានរកឃើញម្ចាស់ជ័យលាភី៣រូប ដែលមានសមត្ថភាពខ្ពស់ជាងគេ និងស័ក្តិសមជាម្ចាស់ជ័យលាភីរួមមាន លេខ១ យុវសិស្ស តាំង ឆាយហ៊ួត សិស្សថ្នាក់ទី១១ “ខ” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង លេខ២ យុវសិស្ស ង៉ូវ ហ៊ុយតិច សិស្សថ្នាក់ទី១១ “ឃ” សាខាម៉ៅសេទុង និងលេខ៣ គឺយុវតី សាមន្ថា លក្ម្សី សិស្សថ្នាក់ទី១១ “ង” សាខាម៉ៅសេទុង។ ហើយបេក្ខជនដែលមានសមត្ថភាពដណ្ដើមបានជ័យលាភីលេខ១ […]

ការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៥

ការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៥

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង ទាំងបីសាខា បានប្រារឰ​កម្មវិធី​ការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើក​ទី៥ ថ្នាក់ទី៧ ដល់ទី១២ តាមសាខារៀងៗខ្លួន វគ្គជម្រុះទី២ ​ដើម្បីជ្រើសរើសយកបេក្ខជនត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។      នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជនមកទាំងបីសាខាបានប្រកួតប្រជែងគ្នាដើម្បីស្វែងរកបេក្ខជនលេខ១ លេខ២ និងលេខ៣។ នៅក្នុងវគ្គជម្រុះនិមួយៗមានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូ​មុខ​ភាសាខ្មែរ។ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ការប្រឡងតែងសេចក្តី ម៉េងលី ជេ. គួច លើកទី៩ ថ្នាក់ទី៤ ដល់ទី៦

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង ទាំងបីសាខា បានធ្វើ​ការប្រកួតតែងសេចក្តី ម៉េងលី ជេ. គួច លើកទី៩ ថ្នាក់ទី៤ ដល់ទី៦ តាមសាខារៀងៗខ្លួន ។  

ការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៥

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង ទាំងបីសាខា បានប្រារឰ​កម្មវិធី​ការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើក​ទី៥ ថ្នាក់ទី៧ ដល់ទី១២ តាមសាខារៀងៗខ្លួន វគ្គជម្រុះទី១ និងទី២ ​ហើយអ្នកជាប់វគ្គទី២ ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។     នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជនមកទាំងបីសាខាបានប្រកួតប្រជែងគ្នាដើម្បីស្វែងរកបេក្ខជនលេខ១ លេខ២ និងលេខ៣។ នៅក្នុងវគ្គជម្រុះនីមួយៗមានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូ​មុខវិជ្ជា​ភាសាខ្មែរ។ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ការប្រកួតវគ្គជម្រុះជុំទី២។ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។  

ប្រកួតនិទានរឿងជាភាសាអង់គ្លេសរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធី​ប្រកួត​និទាន​រឿង​ជា​ភាសា​អង់គ្លេស ជាលើកទី១។​ តាមការឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញលទ្ធផលបានបង្ហាញបេក្ខជនដែលទទួលបានជ័យលាភីលេខ១ គឺកុមារី លឹម និដាសោភិត ជ័យលាភីលេខ២ កុមារា កែវ ម៉េងហ៊ាង  និងជ័យលាភីលេខ៣ កុមារា បាន​ សុភក្តិមានហេង ហើយសិស្សា​នុសិស្ស​ដែល​ទទួល​បានជ័​យលាភីពី​កម្មវិធី ពីលេខ១ ដល់លេខ៣ ទទួលបានបណ្ណសរសើរ និងមេដាយ​ម្នាក់មួយ។ ការប្រកួត​និទាន​រឿង​ជា​ភាសា​អង់គ្លេសបង្កើតឡើងដើម្បីបណ្តុះគំនិត និងបន្ថែមទំលាប់ឱ្យប្រឹងប្រែងក្នុងការអាន មានភាពក្លាហាន ការសម្តែង និងមានទំនុកចិត្ត ហើយជាពិសេស​ជំនាញ​ប្រើប្រាស់​ភាសាអង់គ្លេស​កាន់​តែល្អ ព្រមទាំង​ទទួល​បាន​ចំណេះដឹង​ពីបេក្ខជន​ផ្សេងទៀត​ដែល​ឡើង​មក​និទាន​រឿង។ កម្មវិធីនេះ​បង្កើត​ឡើង ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​សិស្ស​ក្នុងការ​ឡើង​និយាយ​ភាសាអង់គ្លេស​ជា​សាធារណៈ។