បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

កីឡា

AIS U១២ ត្រៀមចូលប្រកួតពានរង្វាន់ TOYOTA Junior Cambodia Cup 2017

AIS U១២ ត្រៀមចូលប្រកួតពានរង្វាន់ TOYOTA Junior Cambodia Cup 2017

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ សិស្សានុសិស្ស​អាយុ​ក្រោម១២​ឆ្នាំ​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ពាន​រង្វាន់ TOYOTA​ Junior Cambodia Cup នៅ​ថ្ងៃ​ទី​១៣​ ​ខែធ្នូ​ ​ខាង​មុខ​នេះ។ ​ ក្រុម​កីឡា​ករ​ក្មេងៗ​របស់​សាលា​មាន​ចំនួន១២នាក់​នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​ក្នុងពាន​រង្វាន់​នេះ តាម​ការ​អញ្ជើញ​របស់​តំណាង​ ​TOYOTA​ ​Junior​ ​Cambodia​ ​Cup​ ។តំណាង​ ​TOYOTA Junior Cambodia Cup បាន​ឱ្យ​ដឹង​ថា​ ក្រុម​កីឡាករ​អាយុ​ក្រោម​១២​ឆ្នាំ​ ​ដែល​នឹងត្រូវ​​ចូលរួម​ប្រកួត​​មាន​ចំនួន​២៤​ក្រុម​ ចែក​ចេញ​ជា​២​ពូល​ ​ដែល​ក្នុង​មួយ​ពូល​មាន​​១២​ក្រុម​​ត្រូវប្រកួត​ជម្រុះ​ចាប់​ថ្ងៃ​ទី​២៥​វិច្ឆិការ​នេះ​ទៅ​ ​នៅ​ឯ​ក្លឹប​កីឡា​ V & Y ចំណែក​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នឹង​ធ្វើ​ឡើង​នៅ​ឯ​ពហុកីឡ​ដ្ឋានជាតិ​អូឡាំពិក។ ​ ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ TOYOTA Junior Cambodia Cup អាយុ​ក្រោម​១២​ឆ្នាំ​ ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​តូយ៉ូតា​កម្ពុជា​ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែកបទពិសោធ​ដល់​កុមារ​ឱ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ ​ការសហការ​ ​សាមគ្គី​​ក្នុងការ​ធ្វើ​ការងារ​។ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ