បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ដំណើរកម្សាន្តប្រចាំឆ្នាំ

កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំ២០១៧ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃទី១៨​ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា​រៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ២០១៧ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក រួមទាំង​គ្រួសាររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួនប្រមាណ​២៩០នាក់ ​ទៅកាន់ខេត្តព្រះសីហនុ ក្រុងព្រះសីហនុ និងខេត្តកំពត។       ក្នុងដំណើរកម្សាន្តប្រចាំឆ្នាំ២០១៧ ដែលមានរយៈពេល០១យប់ ០២ថ្ងៃនេះ លោកគ្រូ អ្នកគ្រូ និង​បុគ្គលិកបានទស្សនាសម្រស់ទឹកដីខេត្តព្រះសីហនុ នៅពេលល្ងាចញ៉ាំអាហារក្នុងភោជនីយដ្ឋាន៩៩១ នៅឆ្នេរអូរឈើទាល មានដូចជា អាំងសាច់ បង្គារ មឹក ដំឡូង ពោត ហើយមានខ្លះងូតទឹកលេង​កម្សាន្តនៅឆ្នេរអូរឈើទាល ថ្ងៃទីពីចេញដំណើរទៅទស្សនាខេត្តកំពត ឆ្លងកាត់តំបន់វាលរិញ និងទស្សនាទេសភាពតាមដងផ្លូវ ជម្រាលភ្នំដ៏ស្រល់ត្រកាល រហូតដល់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកឈូ និងទំនប់វាអគ្គិសនីកំចាយ និងពិសាអាហារថ្ងៃត្រង់នៅទឹកឈូ យ៉ាងសប្បាយរីករាយជាមួយនឹងការ​ទទួលទាននូវអាហារដ៏មានឱជារសគ្រប់ពេលនៅភោជនីយដ្ឋាន និងសម្រាកនៅសណ្ឋាគារល្អៗក្រុងព្រះសីហនុ និងត្រឡប់មកដល់រាជធានីភ្នំពេញវិញ​ប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយក្រៃលែង។

ដំណើរចុះ​កម្ម​សិក្សា​នៅ​បរទេស​លើក​ទី៥

ដំណើរចុះ​កម្ម​សិក្សា​នៅ​បរទេស​លើក​ទី៥

២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កាលពីថ្ងៃទី១៩រហូតដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ សិស្សានុសិស្សនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនរយៈពេលចំនួន៥ថ្ងៃ។ គណៈកម្មការសាលាបានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សសិក្សារៀនឈ្វេងយល់ពីការសិក្ សារបស់សិស្សនិងនិសិ្សតនៅតាមគ្រឹះស្ថានអប់រំនានានៅបរទេស, ចេះផ្សារភ្ជាប់ការសិក្សា និងកំណត់គោលដៅសម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ, សិក្សាឈ្វេងយល់ពីជីវភាពរស់នៅ ស្ថានភាពប្រជាជន អាកាសធាតុ វប្បធម៌ និងអរិយធម៌របស់ប្រទេសនានា, ទស្សនារមណីយដ្ឋាននិងសិក្សាពីតំបន់ទេសចរណ៍ល្បីៗ, ស្គាល់ពីភូមិសាស្ត្រនៃតំបន់មួយចំនួន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងបច្ចេកវិទ្យានៃអរិយប្រទេស, រឹតចំណងមិត្តភាពរវាងសិស្សរួមថ្នាក់ និងសិស្សរួមសាលា ជាពិសេសចង់បង្កើនភាពក្លាហាន ការសហការ ការដឹកនាំ ភាពម្ចាស់ការ សាមគ្គីភាព ទំនាក់ទំនងក្នុងក្រុម ទំនាក់ទំនងជាមួយមហាជនទូទៅដល់សិស្សរបស់ខ្លួន។

សិស្សថ្នាក់ទី១២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចែក​អំណោយ​សប្បុរសធម៌ ក្នុង​ដំណើរ​ទស្សន​កិច្ច​សិក្សា ប្រាសាទ​សំបូរ​ព្រៃគុក និង​ខេត្ត​សៀមរាប

សិស្សថ្នាក់ទី១២ សាលារៀន អន្តរទ្វីប អាមេរិកាំង ចែក​អំណោយ​សប្បុរសធម៌ ក្នុង​ដំណើរ​ទស្សន​កិច្ច​សិក្សា ប្រាសាទ​សំបូរ​ព្រៃគុក និង​ខេត្ត​សៀមរាប

22 មិថុនា 2016 សិស្សថ្នាក់ទី១២ ចំនួន៣៤០នាក់ ដឹកនាំដោយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះចែកអំណោយសប្បុរធម៌ជូនដល់សិស្សានុសិស្សចំនួនជាង៤១៥នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអាត់ស៊ូ ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងដំណើរទស្សនកិច្ចសិក្សានៅប្រាសាទសំបូរព្រៃគុក និងតំបន់វប្បធម៌ប្រវត្តិសាស្រ្តខេត្តសៀមរាប រយៈពេល៤ថ្ងៃ កាលពីថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។ លោកស្រី ឡា សុភៈ នាយកចាងហ្វាងបានឱ្យអ្នកយកព័ត៌មានយើងដឹងថា ជារៀងរាល់ឆ្នាំសិក្សាសាលាបានមានប្រសាសន៍ថា ចុះទស្សនកិច្ចសិក្សានៅតាមតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ក្នុងខេត្តសៀមរាប និងតាមបណ្តាខេត្តនានាផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្រ្តជាក់ស្តែងដើម្បីបង្កើននូវចំណេះដឹងថ្មីៗ និងជំរុញការសិក្សារៀនសូត្ររបស់សិស្សឱ្យកាន់តែមានការអភិវឌ្ឍឈានឡើង និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួមទាំងបានបណ្តុះនូវវប្បធម៌ចែករំលែក ក្នុងសង្គម ហើយក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាបលើកនេះ សាលាបានដឹកនាំសិស្សានុសិស្សចុះចែកអំណោយសម្ភារសិក្សាផ្ទាល់ខ្លួនរបស់ ពួកគេជូនដល់ប្អូនៗនៅសាលាបឋម-អនុវិទ្យាល័យអាត់ស៊ូ ស្ថិតក្នុងខេត្តកំពង់ធំ និងបានសិក្សាស្វែងយល់ពីប្រាសាទសំបូរព្រៃគុក កសិដ្ឋានចិញ្ចឹមដង្កូវនាង សិប្បកម្មផលិតសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ សារមន្ទីរជាតិអង្គរ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត ជាពិសេសគឺប្រាសាទបុរាណខ្មែរដែលជាសម្បត្តិវប្បធម៌ជាតិមានតម្លៃមហាសាល ស្ថិតនៅលើទឹកដីដ៏ពិសិដ្ឋនៃខេត្តសៀមរាប ដែលជាតំបន់ទិសដៅទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ២ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។ […]