បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

បច្ចេកវិទ្យា

វិធីប្រើភាសាខ្មែរនៅលើ Facebook

វិធីប្រើភាសាខ្មែរនៅលើ Facebook

Facebook បានព្យាយាមបន្ថែមភាសាជាច្រើននៅលើពិភពលោក ក្នុងនោះក៏មានភាសាខ្មែរដែរកាលពីប៉ុន្មានខែមុន។ រហូតថ្ងៃនេះទើបក្រុមការងារ Facebook ប្រចាំនៅកម្ពុជាបានផ្ដល់សារដ៏រំភើបមួយគឺ ភាសាខ្មែរត្រូវបានបញ្ចូលជាផ្លូវការជាមួយភាសាដទៃទៀតក្នុងបណ្ដាញទំនាក់ទំនងដ៏មានប្រជាប្រិយភាពមួយនេះ។ ចង់ដឹងច្បាស់ ប្រិយមិត្តគ្រាន់តែចូលទៅកាន់ Setting=>ជ្រើសយក Language នៅខាងឆ្វេងដៃ រួចយក Edit បន្ទាប់មកអូសចុះក្រោមរហូតពាក្យ “ភាសាខ្មែរ” រួចចុច Save Change ដូចរូបជាការស្រេច។                                                 

អាថ៌កំបាំង 11 យ៉ាង ដែលអ្នកប្រើ iPhone ភាគច្រើនបំផុត មិនបានដឹង!

អាថ៌កំបាំង 11 យ៉ាង ដែលអ្នកប្រើ iPhone ភាគច្រើនបំផុត មិនបានដឹង!

មានមនុស្សភាគច្រើនណាស់ ដែលប្រើប្រាស់ iPhone ហើយមិនបានដឹង ពីសមត្ថភាព ពិសេសៗរបស់វា ជាពិសេស អ្នកប្រើប្រាស់ដែល ទើបនឹងផ្លាស់ប្តូរ មកប្រើ iPhone និងអ្នកប្រើប្រាស់ ដែលមានវ័យចំណាស់ ជាដើម ព្រោះពួកគាត់ មិនសូវជាប្រើ ក្នុងគោលបំណង អ្វីធំដុំទេ ក្រៅពី លើកទូរស័ព្ទ និងCall ចេញទៅក្រៅ។ ចឹងចង់ដឹងថា មានអ្វីខ្លះនោះ សូមតាមដាន ទាំងអស់គ្នា ជាពិសេស ប្រិយមិត្ត ដែលទើបប្តូរមកប្រើ iPhone ថ្មីថ្មោងតែម្តង។ ឆ្លើយតបសារដោយមិនចាំបាច់បើកកម្មវិធី Messages អ្នកអាចឆ្លើយតបសារ ដោយមិនចាំបាច់បើកកម្មវិធី Messages បាន ដោយគ្រាន់តែ អូសរបា Notification ចុះក្រោម រួចអូសពីឆ្វេង នៅលើសារដែលចង់ឆ្លើយតប ហើយពេលនោះ នឹងឃើញពាក្យ Reply ហើយ។ ចឹងគ្រាន់តែចុចលើ ពាក្យ Reply នោះ រួចវាយពាក្យដែលចង់តប ជាការស្រេច។ មើលថាតើ កម្មវិធីណាស៊ីថ្មជាងគេ […]

វិធី Comment លើ Post របស់មិត្តភក្តិក្នុង Facebook ដោយភ្ជាប់នូវវីដេអូ

វិធី Comment លើ Post របស់មិត្តភក្តិក្នុង Facebook ដោយភ្ជាប់នូវវីដេអូ

  ប៉ុន្មានឆ្នាំកន្លងទៅនេះ Facebook បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការអាប់ឡូដរូបភាពចូលក្នុង Comment ពេលធ្វើការបញ្ចេញមតិលើ Post របស់មិត្តភក្តិ។ ថ្មីៗនេះ Facebook បានប្រកាសជាផ្លូវការហើយថា អ្នកប្រើប្រាស់អាចធ្វើការបញ្ចេញមតិលើ Post របស់មិត្តភក្តិដោយភ្ជាប់នូវវីដេអូបានទាំងការប្រើប្រាស់លើកុំព្យូទ័រ PC Android និង iOS។ របៀបអាប់ឡូដវីដេអូចូលក្នុង Comment មុនដំបូង សូមចូលទៅក្នុង Facebook ជាមុនសិន បន្ទាប់មក ចុចលើ Comment បន្ទាប់មកទៀត ចុចលើរូបសញ្ញាកាមេរ៉ា (ដូចការអាប់ឡូដរូបភាព) ចុងក្រោយ ចុចលើវីដេអូដែលចង់អាប់ឡូដចូលក្នុង Comment ហើយចុចលើ Post ជាការស្រេច។ បញ្ជាក់ៈ ទស្សនាវដ្តី ទូរស័ព្ទ បានធ្វើតេស្ដសាកល្បង តែសង្កេតឃើញថា ទូរស័ព្ទនៅមិនទាន់អាច Comment ដោយភ្ជាប់នូវវីដេអូបាននៅឡើយ តែកុំព្យូទ័រ PC អាចធ្វើបានហើយ។