បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

ផ្សេងៗ

ការប្រឡងពាក់កណ្តាលឆមាសលើកទី១ ថ្នាក់ទី៧ ដល់ទី១២

សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានរៀបចំប្រឡងពាក់កណ្តាលឆមាសលើកទី១ ពីថ្នាក់ទី៧ ដល់ទី១២ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា សម្រាប់ឆ្នាំសិក្សា ២០១៨ – ២០១៩ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រ​ឡង​និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់​ពីសំណាក់​គណៈ​កម្មការ​រៀប​ចំ​កា​រ​ប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ ខ្លួន និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ់ាងខ្ជាប់ខ្ជួន។ សិស្សានុសិស្សបានប្រឹងប្រែងប្រឡងតាមសមត្ថភាព តាមចំណេះដឹងរៀងៗខ្លួន។

ការប្រឡងពាក់កណ្តាលឆមាសទី១ ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ ដល់ថ្នាក់ទី៦

ការប្រឡងត្រូវបានរៀបចំឡើងតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយ​​​រៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប​ អាមេរិកាំង ដើម្បីធ្វើតេស្តសមត្ថភាពសិក្សារបស់ សិស្សានុសិស្ស និងវាស់ស្ទង់ពីកម្រិតចំណេះដឹងដែលទទួលបានពីការសិក្សាកន្លងមក។          កាលពីថ្ងៃទី0៨ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ ដល់ថ្នាក់ទី៦ កំពុងប្រឡងពាក់កណ្តាលឆមាសទី១  ឆ្នាំសិក្សា២០១៨-២០១៩ នៅតាមអគារសិក្សារៀងៗ​ខ្លួន​ដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រ​ឡង​និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់​ពីសំណាក់​គណៈ​កម្មការ​រៀប​ចំ​កា​រ​ប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ ខ្លួន និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។                        ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។ សិស្សានុសិស្សបានប្រឹងប្រែងប្រឡងតាមសមត្ថភាព តាមចំណេះដឹងរៀងៗខ្លួន។

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៨ មុខវិជ្ជា ជីវវិទ្យា ប្រធានបទ បន្សាយអូស្មូស

កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ វ៉ែន សិទ្ធិដា បានបង្រៀនលើ​មុខវិជ្ជាជីវវិទ្យាលើប្រធានបន្សាយអូស្មូស  ជូនដល់សិស្សានុសិស្សថ្នាក់ទី៨  វេនព្រឹក និងវេន នៃអគារ គួច លៀងហួរ អគារ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នៅក្នុងការបង្រៀននោះ អ្នកគ្រូ វ៉ែន សិទ្ធិដា បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ​មេរៀន​មក​​បង្ហាញ​ជូនសិស្សានុសិស្សឱ្យបានដឹងពីបន្សាយអូស្មូស  ដើម្បីបានជាវត្ថុបំណង​នៃ​មេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ​០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើទឹកធម្មតា ទឹកអំបិល និងទឹកល័ក្ខ ដើម្បីផ្សារភ្ជាប់​នឹង​ទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារ​មេរៀន​​ផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនបន្សាយអូស្មូស  ហើយការ​ពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយ​ដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀន​មួយ​នេះ។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក និងអ្នកគ្រូបានសម្រេចនូវវត្ថុបំណង​មេរៀន ដោយសិស្សានុសិស្សទទួលបាននូវ​ចំណឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែម​ទៀត​​​លើ​ការ​បង្រៀនក្នុងថា្នក់។ ទន្ទឹមនឹងនេះ ប្អូនៗសិស្សានុសិស្សដែលបានចូលរួមក្នុង​ការពិសោធ​មានភាពសប្បាយរីយរាយ។

សកម្មភាពពិសោធរបស់សិស្សថ្នាក់ទី៧ មុខវិជ្ជា គីមីវិទ្យា ប្រធានបទ ឥន្ទធនូ៧ពណ៌

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ឈៀ សីហា បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ វេនព្រឹក និងវេនរសៀលធ្វើការពិសោធលើប្រធានបទ “ឥន្ទធនូ៧ពណ៌” នៅបន្ទប់ពិសោធ នៃអគារ របស់ខ្លួន ។ នៅក្នុងការធ្វើពិសោធនោះ លោកគ្រូបានលើកយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីរបៀបគណនាដង់ស៊ីតេសារធាតុរាវ និងប្រៀបធៀបសារធាតុរាវ ដើម្បីបានយល់ពីវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើឥន្ទធនូ៧ពណ៌ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។

សិស្សថ្នាក់ទី១១ ធ្វើការពិសោធន៍ បាច់សរសសៃនាំរុក្ខជាតិ

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប           អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាជីវវិទ្យាក្រោមប្រធានបទ បាច់សរសៃនាំរុក្ខជាតិ  ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ វេនព្រឹក និងរសៀល  ដែលដឹកនាំពិសោធដោយអ្នកគ្រូ តាន់ ថានី គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា និងសម្របសម្រួលដោយលោកគ្រូ ឈួន បូណា គ្រូជំនួយបន្ទប់ពិសោធ។ ក្នុងការពិសោធលើប្រធានបទនេះដែរ អ្នកគ្រូ តាន់ ថានី បានលើកយកចំណុចសំខាន់ៗនៃ   ខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្ស ដើម្បីឱ្យសិស្សបានយល់ដឹងពីគោលបំណងនៃ      មេរៀនដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធសង្កេតបាច់សរសៃនាំរុក្ខជាតិ។ លើសពីនេះ អ្នកគ្រូ តាន់ ថានី បានបង្ហាញពីសម្ភារពិសោធន៍មាន ដូចជា មីក្រូទស្សន៍ ឡាម ដង្កៀប ស្លឹកផ្ទី និងខ្ទឹមបារាំងជាដើម។ ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូបានបង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើការពិសោធសរសៃនាំរុក្ខជាតិ។ លើសពីនេះ អ្នកគ្រូបានបង្ហាញពីវត្ថុបំណងនៃប្រធានបទដែលបានយកទៅពិសោធ ដោយអ្នកគ្រូបានលើកឡើងឡើងថា វត្ថុបំណងនៃការពិសោធនះ គឺដើម្បីពិនិត្យមើលកោសិកាក្នុងរុក្ខជាតិ និងមើលបំពង់ស៊ីឡែម និងផ្លូអែម។ លើសពីនេះ អ្នកគ្រូបានបង្ហាញថារូបរាបរបស់សរសៃនាំរបស់រុក្ខជាតិ […]