បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

សិក្ខាសាលា

កម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលឆ្នាំ២០១៨

កម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលឆ្នាំ២០១៨

កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បានសហការជាមួយអ្នករៀបចំកម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលដើម្បីធ្វើសិក្ខាសាលាការផ្សព្វផ្សាយកម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលសម្រាប់ឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន(Global Natural History Day 2018) ទៅដល់សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ លោកវាគ្មិនក្នុងសិក្ខាសាលាបានបង្ហាញថាត្រូវជ្រើសរើសប្រធានបទដែលខ្លួនចាប់អារម្មណ៍គឺដើម្បីធ្វើការស្រាវជា្រវ ហើយក្នុងស្រាវជ្រាវយើងមានក្រុមអ្នកស្រាវជ្រាវចាំជួយសម្របសម្រួលដែលទាក់ទងនឹងក្រុមនិស្សិតមកពី សាកលវិទ្យាល័យភូមិន្នភ្នំពេញ ចំនួនសមាជិកក្នុងក្រុមនីមួយៗ ពេលវេលាត្រូវប្រកួតនៅប្រទេសកម្ពុជា និងនៅ Wuhan ក្នុងប្រទេសសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងពន្យល់ពីការចំណាយផ្សេងៗ និងប្រភេទជ័យលាភីដែលត្រូវទទួល។

ការផ្សព្វផ្សាយកម្មវិធីប្រកួតប្រជែងសំណេរថ្នាក់ជាតិស្តីពីសំណេរអនាគតកម្ពុជាឆ្នាំ២០១៨

កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បានសហការជាមួយក្រុមហ៊ុនក្រដាសស៊ុព្រីមបង្កើតសិក្ខាសាលាការផ្សព្វផ្សាយកម្មវិធីប្រកួតប្រជែងសំណេរថ្នាក់ជាតិស្តីពីសំណេរអនាគតកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ ផលិតផលកម្ពុជាឱ្យសិស្សានុសិស្សថ្នាក់ទី១២។​ លោក មុត ផុងធូផាត់ វាគ្មិន​ក្នុង​សិក្ខា​សាលា​នេះ បាន​បង្ហាញ​ថា យុវជន​ខ្មែរ​មិន​ត្រឹម​តែ​ត្រូវ​សរសេរ​អត្ថបទ​បង្ហាញ​ពី​គោល​គំនិត​លើ​ប្រធាន​បទ​ប៉ុណ្ណោះ​ទេ តែ​ក៏​តម្រូវ​ឱ្យ​ជ្រើសរើស​ផលិត​ផល​ខ្មែរ ដោយ​មាន​រចនា​ឡូហ្គោ និង​វេចខ្ចប់ ព្រម​បង្ហាញ​ពីអត្ថ​ប្រយោជន៍​របស់​វា។ សិក្ខាសាលានេះគឺជា​ឱកាស​ល្អ​សម្រាប់​សិស្ស​គួរ​តែ​ចាប់​យក ហើយ​បញ្ចេញ​សមត្ថភាព​លើការ​តែង​និពន្ធ ដើម្បី​​ផ្សព្វ​​ផ្សាយ​អំពី​ផលិត​ផល​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ។ វាគ្មិនបាន​បង្ហាញ​ពីលក្ខនិ្តកៈ​ចូល​រួម​ការប្រកួត​សិស្សានុ​សិស្ស​ខ្មែរទាំងអស់ដែលមានអាយុចាប់​ពី១៧ឆ្នាំ ដល់​២៤ឆ្នាំ អាច​ដាក់​ស្នា​ដៃ​សំណេរ​របស់​ពួក​គេ ជា​ភាសា​អង់គ្លេស​អតិបរមា​ប្រមាណ​៥០០​ពាក្យ នៅ​លើក្រដាស SUPREME A4 ត្រឹម​កាលបរិច្ឆេទ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ​២០១៨។ អ្នក​ឈ្នះ​ជ័យ​លាភី លេខ​១ គឺ​ទទួល​បាន​ថវិកា ៤,០០០,០០០​រៀល រីឯ​លេខ​២ ទទួល​បាន ៣,០០០,០០០​រៀល និង​លេខ​៣ ទទួល​បាន ២,០០០,០០០​រៀល រួម​ទាំង​អ្នក​ឈ្នះ​រង្វាន់​លើក​ទឹក​ចិត្ត​ពីរ​នាក់ នឹង​ទទួល​បាន​ម្នាក់​​មួយ​លាន​រៀល៕អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ

សិក្ខាសាលា ស្តីអំពីការបង្ការជំងឺមហារីកមាត់ស្បូន

សិក្ខាសាលា ស្តីអំពីការបង្ការជំងឺមហារីកមាត់ស្បូន

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយមន្ទីរពេទ្យបារាំង-វៀតណាម (FV) រៀបចំសិក្ខាសាលាស្តីអំពីការបង្ការជំងឺមហារីកមាត់ស្បូនសម្រាប់សិស្សានុសិស្សថ្នាក់ទី១១។ ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងយល់ពី​វិធី​បង្ការ​ជំងឺ​មហា​រីក​ស្បូន ហើយលើសពីនេះទៀតសិស្សានុសិស្សអាចផ្សព្វផ្សាយអំពីការបង្ការជំងឺមហារីកមាត់ស្បូនទៅដល់ក្រុមគ្រួសារ និងមិត្តភក្ររបស់គាត់ ដោយដោយ​មាន​ការ​បង្ហាញ​ពី​លោក​វេជ្ជ​បណ្ឌិត វើក រ៉ា​ស៊ី​ម វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​បារាំង​-​វៀត​ណាម​(FV)។ លោក​វេជ្ជ​បណ្ឌិត បាន​បង្ហាញ​អ្វី​ទៅ​ជា​ជំងឺ​មហា​រីក​មាត់ស្បូន មូល​ហេតុ​នៃ​ការ​កើត​ជំងឺ​នេះ ក៏​ដូចជា​វិធី​បង្ការ​ជំងឺ​ជា​ដើម ពីព្រោះជំងឺ​មហា​រីកមាត់ស្បូនគឺជា​ជំងឺ​ដ៏​កាចសាហាវ​មួយដោយស្រ្តី​គឺជា​មនុស្ស​ដែល​ប្រឈម​ជា​មួយ​ជំងឺ​នេះ ដូច្នេះ​​ពួក​គេ​ត្រូវ​តែប្រុង​ប្រយ័ត្ន និង​ចូល​រួម​បង្ការ​ទាំង​អស់​គ្នា។

សិក្ខាសាលាស្តីអំពីស្តង់ដាគណនេយ្យជាតិ និងអន្តរជាតិ

កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង បាន​សហ​ការ​ជា​មួយ​នឹង​វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានបើកសិក្ខាសាលាស្តីអំពី “ស្ដង់ដារគណនេយ្យជាតិ និង​អន្តរជាតិ” ជូន​ដល់​​ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក និងវេនរសៀល​។លោក ខេស៊ី បាណែត នាយកនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានលើក​ឡើងដោយសង្កត់ធ្ងន់ថា ធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្មគឺជាធនធានដែលមាន​សារៈ​សំខាន់​​​​សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយជា​ធាតុមួយដ៏ចាំបាច់​សម្រាប់​ជួយ​ពង្រឹង​វិស័យ​គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មតាមរយៈតម្លាភាព គណនេយ្យភាព និងត្រឹមត្រូវ​នៃ​របាយ​ការណ៍។ ដោយឡែក ទីផ្សារមូលប័ត្របានបើកឱ្យដំណើរការដោយជោគជ័យតាមគោល​នយោបាយ​​​​រ​បស់​រដ្ឋាភិបាលក៏ត្រូវការយ៉ាងចាំបាច់បំផុតនូវធនធានមនុស្សដែលមាន​ចំណេះដឹងខាងផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ​ ដើម្បីគាំទ្រដល់វិស័យថ្មីនេះ ក៏ដូចជាការចូលរួមដើម្បីកំណើន​ខឿនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​រឹងមាំថែមទៀត។លោក ខេស៊ី បាណែត បានសំណូមពរដល់ប្អូនៗសិស្សានុសិស្ស​ឱ្យបន្តយកចិត្តទុកដាក់​បន្ថែម​ទៀតក្នុងការរៀនសូត្រឱ្យកាន់តែបានលទ្ធផលល្អ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយ​​ប្រទេស​ជិតខាង ព្រមទាំងប្រទេសធំផ្សេងៗទៀតទូទាំងសកលលោក​សំដៅ​បំពេញឱ្យបាននូវផែនការ​របស់​​​​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាទីបញ្ចប់ លោកខេស៊ី បាណែត ក៏បានជូនពរប្អូនៗ​ឱ្យ​ទទួលបាន​លទ្ធ​​ផល​ល្អចំពោះការសិក្សានាពេលឆាប់ៗខាងមុខនេះ ហើយសិស្សានុសិស្សទទួលបាននូវពន្លឺជាច្រើនក្នុងការ​ជ្រើស​រើសមុខជំនាញក្រោយការប្រឡងបាក់ឌុប។

សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

កាលពីថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា បានរៀបចំសិក្ខាសាលាស្តីពី “សុវត្ថិភាព​ចំណី​អាហារ​”​ ដើម្បីឱ្យកុមារយល់ដឹងអំពីចំណីអាហារណាដែលប៉ះ​ពាល់​ដល់​សុខភាព ហើយ​អាហារ​ប្រភេទ​ណា​ដែល​មិន​ប៉ះ​ពាល់​សុខភាព។ ទាក់​ទង​នឹង​សុវភាព​ចំណី​អាហារ​នេះ​​ លោក​វេជ្ជបណ្ឌិត ងិន សុខរង្សី មក​ពី​មជ្ឈ​មណ្ឌល​សុខភាព​សិស្ស ម៉េងលី ជេ. គួច មាន​ប្រសាសន៍​ថា ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ ​ទោះ​បី​ថា​វា​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព ​ប៉ុន្តែ​បន្លែ​ផ្លែ​ឈើខ្លះ​ក៏មិន​ល្អដែរ ព្រោះ​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សារ​ធាតុ​គីមី​ដែល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ​ទេ។