What makes our private international school special?

តើ​អ្វីទៅ​ដែល​ធ្វើ​ឱ្យ​សាលារៀន​យើង​មាន​លក្ខណៈ​ពិសេស​?

គ្រប់​សាខា​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​យើង​ ធ្វើការ​គាំទ្រ​ជានិច្ច​ចំពោះ​សិស្សានុសិស្ស​ដើម្បី​ឱ្យ​ពួកគាត់​សម្រេច​បាន​លើស​ពី​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​តាមរយៈ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​របស់​យើង​ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគាត់​ ជាមួយ​ឱកាស​ជា​លក្ខណៈ​សកល​តែមួយគត់​សម្រាប់​ពួកគាត់​។ ជាមួយនឹង​ការ​បង្រៀន​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ការ​សហការ​ជា​ដៃគូ​ជាមួយ​ស្ថាប័ន​អប់រំ​ ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​ កូន​របស់​លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ​ វឌ្ឍនភាព​ និង​ភាព​រីករាយ​ក្នុង​ការសិក្សា​ជាមួយ​សាលារៀន​យើង​។

សាលារៀន អន្ដរទ្វីប អាមេរិកាំង

សាលារៀន អន្ដរទ្វីប អាមេរិកាំង គឺជាសាលារៀនចំណេះទូទៅមួយ​ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពី​ថ្នាក់ក្រោមមត្ដេយ្យរហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា។

Preschool and kindergarten
ក្រោមមត្តេយ្យ មត្ដេយ្យសិក្សា
កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតី ការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម
Elementary School
បឋមសិក្សា
សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។ លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
Junior High School
អនុវិទ្យាល័យ
ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ និងក្រមសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គមដោយភាពត្រជាក់ត្រជំ។
High School
វិទ្យាល័យ
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលាមានវិធីសាស្រ្តជាច្រើនដូចជា

ការអប់រំសម្រាប់អនាគត

ការយល់ដឹងទូលំទូលាយ និងការអប់រំជាក់ស្តែងច្រើននឹងជួយសិស្សឱ្យមានស្ថេរភាពនាពេលអនាគត។ យើងជួយពួកគេក្នុងការកសាងបុគ្គលិកលក្ខណៈ និងការប្រឹក្សាអាជីព ដើម្បីធ្វើការជ្រើសរើសត្រឹមត្រូវ ខណៈពេលដែលសម្រេចបានលទ្ធផលសិក្សា និងសមិទ្វិផលរបស់យើង។

Our private International school, special place for children

សាលារបស់យើងជាកន្លែងសក្តិសមបំផុតសម្រាប់កុមារ

សាលាផ្តល់ជូនការអប់រំដល់កុមារតូចៗដោយផ្តោតទៅលើផ្នែកសំខាន់ៗចំនួន៥គឺ ការអភិវឌ្ឍផ្នែករាងកាយ និងសុខភាព ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌ ការអភិវឌ្ឍផ្នែកចិត្តសង្គម និងអារម្មណ៍ ការអភិវឌ្ឍផ្នែកការពិចារណាការយល់ដឹង និងការអភិវឌ្ឍផ្នែកភាសា។ រាល់សកម្មភាពសិក្សានៅកម្រិតនេះ កុមារនឹងទទួលបានបទពិសោធថ្មីៗ ការអប់រំតាមរយៈមុខវិជ្ជាសិក្សាជាច្រើនដូចជា ចិត្តចលភាព គណិតវិទ្យា ភាសាខ្មែរ វិទ្យាសាស្រ្ត សិក្សាសង្គម និងភាសាអង់គ្លេស។ កម្មវិធីបន្ថែមមានកីឡា ទស្សនកិច្ចសិក្សា កម្មវិធីកម្សាន្ត កម្មវិធីជាតិ និងប្រពៃណីជាតិ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់កុមារ។

Curriculum Development

ការអភិវឌ្ឍកម្មវិធីសិក្សា

ការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ក៏ដូចជាអ្នកជំនាញ និងស្ថាប័នល្បីៗក្នុងស្រុក និងអន្តរជាតិ ផ្តល់ឱ្យយើងនូវភាពបត់បែន និងបទពិសោធប្រកបដោយភាពច្នៃប្រឌិតក្នុងការរចនាកម្មវិធីសិក្សារបស់យើង ដែលជាវិសាលភាពនៃការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពសម្រាប់សិស្សរបស់យើង និងការលើកកម្ពស់វិជ្ជាជីវៈគ្មានព្រំដែនសម្រាប់គ្រូបង្រៀន។

Excellence of our international school academic results and achievements

ឧត្តមភាពនៃលទ្ធផលសិក្សា និងសមិទ្ធផលរបស់យើង

ចាប់តាំងពីការចាប់ផ្តើមកកើតមក សាលារៀន អន្តរទ្វីប អាមេរិកាំង បានផលិតធនធានសិស្សយ៉ាងពិតប្រាកដ និងប្រកបដោយសក្ដានុពល។ ពោលសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីសាលារៀន អន្តរទ្វីប អាមេរិកាំង សុទ្ធសឹងតែប្រកបដោយសមត្ថភាព ចំណេះដឹង បទពិសោធ ទេពកោសល្យ និងក្រមសីលធម៌យ៉ាងពិតប្រាកដ ព្រមទាំងបានអភិវឌ្ឍក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។

Highly Efficient Teachers

គ្រូបង្រៀនដែលមានប្រសិទ្ធភាពខ្ពស់

ដំណើរការជ្រើសរើសបុគ្គលិកយ៉ាងម៉ត់ចត់របស់យើងអនុញ្ញាតឱ្យយើងស្វាគមន៍គ្រូបង្រៀនដែលមានសមត្ថភាព បទពិសោធ និងលើកទឹកចិត្តបំផុតក្នុងការចិញ្ចឹមបីបាច់កុមារ។ ជាងនេះទៅទៀត យើងមានយុទ្ធនាការអភិវឌ្ឍន៍វិជ្ជាជីវៈយ៉ាងទៀងទាត់ ដើម្បីផ្តល់ថាមពលដល់អ្នកអប់រំនៅកម្រិតអន្តរជាតិ និងចែករំលែកការអនុវត្តជាសកលដ៏គួរឱ្យចាប់អារម្មណ៍។

បរិយាកាសសិក្សាល្អបំផុត

ឱកាសគឺគ្មានទីបញ្ចប់នៅក្នុងសាលារបស់យើង។ យើងលុបបំបាត់ដែនកំណត់សិប្បនិម្មិត និងបង្កើតផ្លូវទៅកាន់ភាពជោគជ័យ។ ជាបន្តទៅទៀត បានជួយឱ្យការរៀនសូត្រសកម្ម ការចងចាំ និងការមើលឃើញ ដើម្បីអនុញ្ញាតឱ្យសិស្សសម្រេចបាននូវគោលដៅដែលពួកគេចង់បាន។ សិស្សរបស់យើងគឺជាអ្នកដឹកនាំនៅថ្ងៃស្អែក។

Creating great experiences for children both in and out of the classroom​
បង្កើតបទពិសោធល្អៗសម្រាប់កុមារទាំងក្នុង និងក្រៅថ្នាក់​
កម្មវិធីសិក្សារបស់សាលាអាចឱ្យសិស្សានុសិស្សទទួលបានបទពិសោធសង្គមដ៏មានអត្ថន័យនៅក្នុងសាលារៀន និងក្រៅសាលា ដែលភាគច្រើននៃសិស្សានុសិស្សប្រហែល ៥០០០ នាក់ក្នុងមួយឆ្នាំៗចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់ពួកគេ ក្នុងស្រុក ឬនៅក្រៅប្រទេស។ ចំណេះដឹង និងជំនាញដែលទទួលបាននៅសាលានឹងយកទៅអនុវត្តក្នុងបរិបទជាក់ស្តែង
Modern Equipment
គ្រឿងបរិក្ខារទំនើបៗ
អគារ និងថ្នាក់រៀនរបស់យើង ត្រូវបានបំពាក់ដោយបរិក្ខារអប់រំទំនើបផ្តល់នូវបទពិសោធសិក្សាដ៏ល្អបំផុតសម្រាប់កូនៗរបស់អ្នក។ យើងព្យាករណ៍ និងរៀបចំផែនការជាមុនអំពីវឌ្ឍនភាពបច្ចេកវិទ្យា ហើយនាំមកនូវសម្ភារៈទំនើបៗបន្ថែមទៀត ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព
Our private international School Family
គ្រួសារសាលារបស់យើង
យើងកំពុងកសាងសហគមន៍ដ៏កក់ក្តៅ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដែលសិស្សានុសិស្ស អ្នកអាណាព្យាបាល និងបុគ្គលិករីករាយនឹងបរិយាកាសសិក្សា និងការងារប្រកបដោយផាសុកភាព និងសុវត្ថិភាព។ វាពិតជាអស្ចារ្យណាស់ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារដ៏អស្ចារ្យបែបនេះ

ទីតាំងសាខាទាំង១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ព្រឹត្តិការណ៍ចុងក្រោយ ព្រឹត្តិការណ៍ច្រើនទៀត
ថ្ងៃទី២១ ខែមីនា ឆ្នំា២០២៤ សិក្ខាសាលាស្តីពីសុខភាពមាត់ធ្មេញ និងការថែទាំ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សិក្ខាសាលាអំពីការសិក្សា សីលធម៌ ច្បាប់វិន័យ ការជួយខ្លួនឯង ការគិតវិជ្ជមាន ការអប់រំ ការរស់នៅ ការចេះអធ្យាស្រ័យគ្នា
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចសិក្សា ថ្នាក់ទី៤

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ