កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ អ៊ិន ដារា បង្រៀនមុខវិជ្ជាគីមីវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បាននាំសិស្សថ្នាក់ទី១២ ធ្វើពិសោធន៍លើប្រធានបទស្តីអី កត្តាជះឥទ្ធិពលលើល្បើនប្រតិកម្ម ។ នៅក្នុងសកម្មភាពពិសោធន៍នោះ លោកគ្រូ បានលើកយកចំណុចសំខាន់ៗនៃ ខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពី ដំណើរការនានានៃការពិសោធទៅលើទំហំភាគល្អិត ការបង្កើតសម្មតិកម្ម ផែនការពិសោធ និងលទ្ធផលបង្ហាញពីមាឌឧស្ម័នបានពីប្រតិកម្ម។ បន្ទាប់មក លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមហើយតាមក្រុមពិសោធនីមួយៗមានសមាជិកចំនួន០៤ទៅ០៥នាក់ ដើម្បីពិសោធដោយផ្ទាល់ទៅលើ កត្តាជះឥទ្ធិពលលើល្បើនប្រតិកម្ម ។លោកគ្រូបានបន្តថា មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សារភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។
សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ
លើសពីនេះ ក៏បានយល់ដឹងពីរបៀបពិសោធ សម្ភារដែលត្រូវប្រើប្រាស់ក្នុងពេលពិសោធ និងលទ្ធផលដែលទទួលបានក្រោយពេលពិសោធ បានបង្ហាញឱ្យឃើញពីលទ្ធផលនៃការពិសោធ។ បន្ថែមពីនេះប្អូនៗសិស្សានុសិស្សមានចិត្តរីករាយដែលបានអនុវត្តពិសោធដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តរួមថ្នាក់ក្នុងបរិយាកាសស្និទ្ធស្នាល។