កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំ ការិយាល័យកណ្តាល បានដឹកនាំសិស្សានុសិស្សក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាទាំងអស់ទៅចុះកម្មសិក្សាលើកទី៥៤ ទៅកន្លែងកម្សាន្តសម្រាប់កុមារ KIDS PARK ក្នុងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនមានដូចជា ស្គាល់ស្លាកសញ្ញាចរាចរណ៍មួយចំនួន និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថី ស្វែងយល់ពីឧបករណ៍សិក្សាដ៏ទំនើបៗ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារជាមួយមិត្ដរួមថ្នាក់របស់ពួកគេ ឃើញរូបភាព និងស្ថានភាពពិតៗដែលពួកគេធ្លាប់បានសិក្សាក្នុងថ្នាក់ រួមទាំងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង ភាពសប្បាយរីករាយ និងបានថតរូបជាច្រើនទុកជាអនុស្សាវរីយ៍។
កម្មវិធីចុះកម្មសិក្សាលើកទី៥៤ កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK) ក្នុងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ