កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអនុញ្ញាតឱ្យសិស្សានុសិស្សមានពិធីជប់លៀងដើម្បីបង្ហាញផ្នត់គំនិត ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងល្អៗដល់គ្នាទៅវិញទៅមកដោយស្នាមញញឹម ប៉ុន្តែទទឹមនឹងនេះមានអនុស្សាវរីយ៍ ភាពស្និទ្ធស្នាល ចំណងមិត្តភាពជាមួយមិត្តភក្ដិក៏បានលេចឡើងដោយឥតដឹងខ្លួនក្នុងការសិក្សាក្នុងរយៈពេលមួយឆ្នាំពិតជាលឿនមែន ពិសេសសម្រាប់សិស្សថ្នាក់ទី១២។ ហើយសិស្សានុសិស្សបានបង្ហាញពីអារម្មណ៍ពិត ការសុំអធ្យាស្រ័យចំពោះពាក្យសម្ដីមិនល្អទៅលើមិត្ត និងសុំខមាទោសពីលោកគ្រូអ្នកគ្រូក៏បានកើតឡើងកុំឡុងពេលនោះផងដែរ។ សកម្មភាពជួបជុំបញ្ចប់ឆ្នាំផ្សេងៗទៀត!