កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា បានរៀបចំកម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។ កម្មវិធីនេះធ្វើឡើងដើម្បីឱ្យអ្នកអាណាព្យាបាលសិស្ស បានដឹងអំពីលទ្ធផលការសិក្សា ប្រចាំពាក់កណ្តាលឆមាសទី១ សកម្មភាពរៀនក្នុងថ្នាក់ អាកប្បកិរិយា បញ្ហាទៅលើសិក្សា និងសិស្សានុសិស្សទទួលរងសម្ពាធអ្វីខ្លះក្នុងការសិក្សារបស់ពួកគាត់។ម៉្យាងទៀតក្រោយពេលអ្នកអាណាព្យាបាលបានទទួលព័ត៌មានពីលោកគ្រូ អ្នកគ្រូដែលបានបង្រៀនកូនរបស់គាត់ផ្ទាល់ សាលាសង្ឃឹមថាអ្នកអាណាព្យាបាលនឹងជួយជំរុញ ការសហការ ក៏ដូចជាការលើកទឹកចិត្តកូនៗរបស់គាត់បន្ថែមទៀតដើម្បីឱ្យសិស្សនុសិស្សមានការអភិវឌ្ឍនបន្ថែមទៀតក្នុងការសិក្សារបស់សិស្ស។
ចែករំលែកអត្ថបទនេះ