កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ២០២២ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក រួមទាំងគ្រួសាររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើននាក់ ទៅកាន់ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ ក្នុងដំណើរកម្សាន្តប្រចាំឆ្នាំ២០២២ ដែលមានរយៈពេល០៣យប់ ០៤ថ្ងៃនេះ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកបានទស្សនាសម្រស់ទឹកដី និងទស្សនាទេសភាពតាមដងផ្លូវ ជម្រាលភ្នំដ៏ស្រល់ត្រកាល រហូតដល់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាច្រើនកន្លែង។ លើសពីនេះទៅទៀត ពួកគាត់បានពិសាអាហារយ៉ាងសប្បាយរីករាយជាមួយនឹងការទទួលទាននូវអាហារដ៏មានឱជារសគ្រប់ពេលនៅភោជនីយដ្ឋាន និងសម្រាកនៅសណ្ឋាគារល្អៗក្នុងខេត្តនោះ និងត្រឡប់មកដល់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយក្រៃលែង។
សូមចុចលើលីន (link)ខាងក្រោមនេះដើម្បីមើលរូបភាពដំណើរកម្សាន្តជាច្រើនផ្សេងៗទៀត
https://www.facebook.com/ais.mjqeducation/photos/pcb.5918212291544000/5918149801550249