កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀនអន្តរទ្វីប អាមេរិកាំងទាំងបីសាខា បានរៀបចំកម្មវិធីបុណ្យណូអ៊ែល និងកម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០១៨ តាមសាខារៀងៗខ្លួន ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្សនិងមាតាបិតា ឬអ្នកអា–ណាព្យាបាលសិស្ស។ នៅក្នុងកម្មវិធីនេះដែរសម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី២ ប្រារព្ធឡើងលើឆាក ដែលមានសម្តែងពីទេពកោសល្យ ដោយការបង្ហាញក្បាច់រាំ ការដើរម៉ូត ការលេងល្បែងជាន់ប៉េងប៉ោង ចងសក់ របស់សិស្សានុសិស្សតាមកម្រិតថ្នាក់។កម្មវិធីនេះរៀបចំឡើងមានគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានស្វែងយល់អំពី
វប្បធម៌អឺរ៉ុបដែលនៅទូទាំងពិភពលោកគេតែងប្រារព្ធកម្មវិធីនេះ ស្របពេលជាមួយគ្នានេះដែរក៏ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសាកល២០១៨ ដែលឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ។