កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបំណិនជីវិតឆាឡុកឡាក់សាច់គោ ជូនប្អូនៗសិស្សានុសិស្សថ្នាក់ទី៤ “ខ” វេនព្រឹក និងវេនរសៀល។
អ្នកគ្រូបង្រៀនថ្នាក់ទី៤ “ខ” បង្ហាញ និងពន្យល់អំពីរបៀបធ្វើមុខម្ហូបឆាឡុកឡាក់សាច់គោ ដែលត្រូវធ្វើ រួមទាំងសម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ លោកគ្រូបានចែករំលែកនូវវិធីសាស្រ្ត ដើម្បីធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។ បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាអាហារដែលបានចម្អិនទាំងអស់គ្នា ដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។ ក្រោយសម្លឆាឡុកឡាក់សាច់គោត្រូវបានចម្អិនឆ្អិនរួចរាល់ហើយ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សបានបរិភោគនូវអាហារ ដែលប្អូនៗសិស្សានុសិស្សបានធ្វើដោយផ្ទាល់ជុំគ្នាដោយបរិយាកាសរីករាយសប្បាយក្រៃលែង។