កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ ញួង ណាត បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន លោកគ្រូបានបង្ហាញ ដំឡូង ស្ករស អំបិល ខ្ទិះដូង និងសាច់ដូងខ្ចី។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិនដើម្បីឱ្យសិស្សផ្សាភ្ជាប់ចំណេះដឹងរបស់
សិស្សានុសិស្សទៅនឹងការរស់នៅប្រចាំថ្ងៃ និងការចេះសហការគ្នា។