កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ ពួន សុខកាយ បាននាំសិស្សានុសិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប ការិយាល័យកណ្តាល បានរៀបចំ បំណិនជីវិត ការដាំត្រកួន ។ ដើម្បីឱ្យសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះងាយស្រូលដាំ និងផ្តល់ផលឱ្យក្នុងរយៈពេលខ្លី អ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏ក្នុងការដំាត្រកួន និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។
ចែករំលែកអត្ថបទនេះ