កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ អៀង ជាជាតិ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើបំណិនជីវិតស្តីអំពី ឆាពោតបង្គាស្រស់។ មុននឹងចាប់ផ្តើមធ្វើបំណិន លោកគ្រូបានបង្ហាញ បង្គាស្រស់ ពោត អំបិល ស្ករស ទកត្រី ទឹកម្ទេស និងស្លឹកខ្ទឹម។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
• ឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគតរបស់ខ្លួន
• ឱ្យសិស្សចេះធ្វើការងារជាក្រុម
• ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង
• ឱ្យសិស្សមានសណ្តាប់ធ្នាប់ល្អក្នុងឆាកជីវិតរបស់ខ្លូន
• ឱ្យសិស្សចេះរស់នៅដោយខ្លួនឯង
បន្ទាប់មកទៀតលោកគ្រូបានឱ្យសិស្សានុសិស្សអនុវត្តជាក់ស្តែងអំពីឆាពោតបង្គាស្រស់ និងមានភាពរីករាយក្នុងការអនុវត្ត៕