កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ កង ចិត្រ្តា បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើបំណិនជីវិតស៊ុបក្ដាម ។ អ្នកគ្រូ បានពន្យល់ណែនាំពីរបៀបធ្វើស៊ុបក្តាម និងបង្ហាញសម្ភារគ្រឿងទេស ឱ្យសិស្សានុសិស្សស្គាល់ដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយជាពិសេសបំណិនជីវិតនេះជួយឱ្យសិស្សមានការផ្លាស់ទង្វើអវិជ្ជមានមួយចំនួនដែរ។ បន្ទាប់មកប្អូនៗ ក៏ចាប់ផ្តើមអនុវត្តផ្ទាល់ ដោយចម្អិនម្ហូបតាមការណែនាំពីអ្នកគ្រូ។
ចែករំលែកអត្ថបទនេះ