កាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ គុយ សុដាលី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)បានរៀបចំកម្មវិធីបំណិនជីវិតស្តីអំពី ភ្លៅមាន់បំពង សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីស្វែងយល់ពីគ្រឿងផ្សំមានដូចជា មាន់ ឆ្អឹងជំនីរ ប្រេងឆា ប្រេងខ្យង ទឹកស៊ីអ៊ីវ ម្សៅស៊ុប ស្ករស អំបិល ម្រេច ក្រូចឆ្មារ។
របៀបធ្វើមុខម្ហូបនេះ ដំបូងយើងត្រូវកាត់មាន់ ជាដុំ ប្រឡាក់មាន់ ជាមួយម្សៅស៊ុប ប្រេងខ្យង ស្ករសទុកឱ្យចូលជាត់បន្តិច ចាក់ប្រេងឆាបំពងភ្លៅមាន់ឱ្យឆ្អិន ឱ្យសិស្សស្គាល់ និងរបៀបធ្វើដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូ បានបង្ហាញពីរបៀបដួស និងរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ ព្រមទាំងបានញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។