កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ ធួក ចាន់ភារិត បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន លោកគ្រូបានបង្ហាញ ល្ពៅ ស្ករស អំបិល ខ្ទិះដូង គ្រាប់សាគូ ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិនដើម្បីឱ្យសិស្សផ្សាភ្ជាប់ចំណេះដឹងរបស់សិស្សានុសិស្សទៅនឹងការរស់នៅប្រចាំថ្ងៃ និងការចេះសហការគ្នា។