កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)បានរៀបចំកម្មវិធីបំណិនជីវិត (ឆាត្រកួន) សម្រាប់សិស្សនុសិស្សថ្នាក់ទី១ង ដឹកនាំដោយអ្នកគ្រូ វ៉ិត វណ្ណា។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល។ លើសពីនេះទៅទៀត សិស្សានុសិស្សអាចអង្កេតពីរបៀបធ្វើ និងដើម្បីស្វែងយល់ពីគ្រឿងផ្សំផ្សេងៗទៀត ព្រមទាំងបានការរៀនសូត្រពីការបង្ហាញរបស់អ្នកគ្រូ និងមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នានឹងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគេ ជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅពេលអនាគត។បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូ និងលោកគ្រូបានបង្ហាញពីរបៀបដួស និងរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ ព្រមទាំងបានញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។
ចែករំលែកអត្ថបទនេះ