កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបំណិន ស្តីពី ឆាពោតគ្រឿងសមុទ្រ បង្រៀនដោយអ្នកគ្រូ អៀង រំពឹង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១ សម្រាប់វេនព្រឹក និងវេនរសៀល។ ក្នុងគោលបំណងឱ្យប្អូនៗសិស្សានុសិស្សចេះស្វែងយល់ក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀតសិស្សានុសិស្សចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះសិស្សានុសិស្សបានអនុវត្តន៍ដោយផ្ទាល់ឆាពោតគ្រឿងសមុទ្រ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់។ ក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគនូវ ឆាពោតគ្រឿងសមុទ្រក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។ ប្អូនៗសិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់ពីរបៀបឆាពោតគ្រឿងសមុទ្រ ដើម្បីផ្សាភ្ជាប់លើមេរៀនដែលប្អូនៗកំពុងសិក្សា និងការរស់នៅក្នុងសង្គមសព្វថ្ងៃមួយកម្រិតទៀត។ បន្ថែមពីលើការយល់ដឹងក្នុងការរស់នៅផ្សាភ្ជាប់លើមេរៀនរបស់ប្អូនៗ និងកាន់តែធ្វើឱ្យមានការរឹតចំណងយ៉ាងស្និតស្នាលបន្ថែមមួយកម្រិតទៀតជាមួយមិត្តភក្តិរួមថ្នាក់រៀនរបស់ប្អូនៗផងដែរ។