កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ពួន សុខកាយ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិនជីវិត អ្នកគ្រូបានបង្ហាញ របៀបចិតដំឡូងបារំាង ការលាងសម្អាតដំឡូងបារំាង របៀបបំពងដំឡូងក្នុងខ្លាញ់ និងស្រង់ដំឡូងចេញពីខ្លាញ់ ទឹកប៉េងប៉ោះ និងប្រេងឆា ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិនដើម្បីឱ្យសិស្សផ្សាភ្ជាប់ចំណេះដឹងរបស់សិស្សានុសិស្សទៅនឹងការរស់នៅប្រចាំថ្ងៃ និងការចេះសហការគ្នា។