សាលារៀន អន្តរទ្វីប អាមេរិកាំងមានកម្មវិធីបំណិតជីវិតសំបូរបែប ហើយកម្មវិធីនេះមានចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២។ ជាក់ស្តែងកាលពីថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ស៊ុន តារាបុទុម នៅអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំបំណិនជីវិតស្តីអំពី មាន់បំពង សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដើម្បីស្វែងយល់ពីរបៀបធ្វើមាន់បំពង និងបង្ហាញសម្ភារ គ្រឿងទេស ឱ្យសិស្សានុសិស្សស្គាល់ដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយជាពិសេសបំណិនជីវិតនេះជួយឱ្យសិស្សមានការផ្លាស់ទង្វើអវិជ្ជមានមួយចំនួនរបស់កុមារឱ្យប្រសើរទៀតផង។បន្ទាប់ពីមាន់បំពងត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូ បានបង្ហាញពីរបៀបដួស និងរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ ព្រមទាំងបានញុំាមាន់បំពងដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាល។