កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងអ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំកម្មវិធីបំណិនជីវិត មីឆាសាច់គោ សម្រាប់សិស្សថ្នាក់ទី៤ ដោយដឹកនាំដោយលោកគ្រូ ស៊ុម រដ្ឋា។ ការរៀបចំកម្មវិធីបំណិនជីវិតនេះ លោកគ្រូបានបង្ហាញគ្រឿងទេស និងពន្យល់អំពីរបៀបធ្វើ មីឆាសាច់គោនេះទៅដល់សិស្សានុសិស្សឱ្យបានស្វែងយល់បន្ថែមពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។