កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅអគារ លីម គីមណយ សាខាម៉ៅសេទុង បានរៀបចំកម្មវិធីបំណិនជីវិត មានដូចជា ការធ្វើនំបញ្ចុកសម្លការី និងបង្អែមតៅស៊ន សម្រាប់សិស្សវិទ្យាល័យ។ ការរៀបចំកម្មវិធីបំណិនជីវិតនេះ អ្នកគ្រូបានបង្ហាញគ្រឿងទេស និងពន្យល់អំពីរបៀបធ្វើ នៃបំណិតជីវិតនីមួយៗ ទៅដល់សិស្សានុសិស្សឱ្យបានស្វែងយល់បន្ថែមពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។