កម្មវិធីបំណិនជីវិតស្តីពី មាន់ដុតទឹកដូង តុំយ៉ាំ ប្រហិតឆឹង និងគាវស្ងោរ
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ អ៊ុក ច័ន្ទដារ៉ា បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើបំណិនជីវិតមាន់ដុតទឹកដូង តុំយ៉ាំ ប្រហិតឆឹង និងគាវស្ងោរ។ លោកគ្រូ បានពន្យល់ណែនាំពីវិធីចម្អិននៃមុខម្ហូបនីមួយៗជូនដល់សិស្ស។ បន្ទាប់មកប្អូនៗ ក៏ចាប់ផ្តើមអនុវត្តផ្ទាល់ ដោយចម្អិនម្ហូបតាមការណែនាំពីលោកគ្រូ។