កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូបានរៀបចំកម្មវិធីបំណិនជីវិត មីឆាសាច់គោ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង សម្រាប់សិស្សថ្នាក់ទី១០បង្រៀនដោយលោកគ្រូ ស្រេង ឡុង។ ការរៀបចំឡើង លោកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបធ្វើមីឆាសាច់គោ ទៅកាន់ប្អូនៗ ហើយសិស្សានុសិស្សបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាង លាទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតនេះផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីលោកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់។ ក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងលោកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។